• 2019-09-12 01:47:41
  • ព័ត៌មាន

ខេត្ត​ចំនួន​បី​នៅ​បន្ត​ប្រ​ឈមនឹង​កម្ពស់ទឹក​ទន្លេ​មេគង្គ​គិត​ត្រឹម​ព្រឹកនេះ​

  • 2019-09-12 01:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធាន​ទឹក​ឲ្យ​ដឹងថា​យ៉ាង​ហោច​ណាស់​មាន​ខេត្ត​បី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែលកំពុង​​នៅ​ប្រ​ឈម​នឹង​កម្ពស់ទឹក​ទន្លេ​មួយ​នេះ​គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ។

ក្រ​សួង​ធនធានទឹក​តាមរយៈព្រឹត្តិបត្រ និង​ព្យាករណ៍​កម្ពស់ទឹក​របស់​ខ្លួន​ចេញ​ផ្សាយ​នៅព្រឹក​នេះឲ្យ​ដឹងថា​ ខេត្ត​ស្ទឹង​ត្រែង ក្រ​ចេះ និង​កំពង់​ចាម​ កម្ពស់ទឹក​ទន្លេមេគង្គ​កំពុង​ស្ថិត​នៅ​លើ​កម្រិត​ប្រ​កាស​ឲ្យ​ប្រុង​ប្រ​យ័ត្ន​នៅ​ឡើយ។ ទោះ​យ៉ា​ណា​ក្រ​សួង​ថា​កម្រិត​កម្ពស់ទឹក​នៅ​តាម​ខេត្ត​ទាំង​នោះនឹង​ស្រកចុះ​វិញ​នៅ​ថ្ងៃស្អែក។

(ស្ថានភាព​ទឹក​នៅ​ខេត្ត​ក្រ​ចេះ/រូបភាព៖ ក្រ​សួងធនធានទឹក)

នៅ​ខេត្ត​ស្ទឹង​ត្រែង​ថ្ងៃនេះ​កម្ពស់ទឹង​មាន១០,៨៥ម៉ែត្រ ខណៈ​កម្ពស់​ប្រុង​ប្រ​យ័ត្ន​មាន​១០,.៧០ម៉ែត្រ​ ហើយ​ថា​ថ្ងៃ​ស្អែក​នឹង​ស្រក​មក​ត្រឹម​​១០,៦៤​ម៉ែត្រ​វិញ។ ចំណែក​នៅ​ខេត្ត​ក្រ​ចេះវិញ​កម្ពស់​ទឹក​ព្រឹក​នេះ​មាន​​​២២,៤៤​ម៉ែត្រ ខណៈកម្ពស់​ប្រុង​ប្រ​យ័ត្ន​ត្រឹម​២២ម៉ែត្រ ហើយ​ថ្ងៃស្អែក​ស្រក​មក​ត្រឹម​២២,១៩​​ និង​បន្ត​ធ្លាក់​មក​ត្រឹម២២,០៧​ម៉ែត្រ និង​២២,០១​ម៉ែត្រ​នៅ​ពី​រ​ថ្ងៃ​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត។

សម្រាប់​ខេត្ត​កំពង់​ចាម​វិញ​កម្ពស់​ទឹក​នៅ​ព្រឹក​នេះ​មាន​១៥,៧០​ម៉ែត្រ ខណៈកម្ពស់​ប្រុង​ប្រយ័ត្ន​១៥,២០ម៉ែត្រ ហើយ​ថ្ងៃ​ស្អែក​នឹង​ស្រក​ចុះ​មក​ត្រឹម​១៥,​៦០ម៉ែត្រ នឹង​បន្ត​ស្រក​ចុះ​មក​ត្រឹម​១៥,៤៦​ម៉ែត្រ​ និង​១៥,៣៧​ម៉ែត្រ​សម្រាប់​ពីរ​ថ្ងៃ​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត៕

អត្ថបទ៖ ទូច សុខា

មតិយោបល់