• 2019-09-12 04:48:37
  • ព័ត៌មាន

បួន​ថ្ងៃនេះ​នឹង​មាន​ការ​ផ្អាក​ផ្គត់​ផ្គង់​អគ្គិសនី​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​តាម​តំបន់​

  • 2019-09-12 04:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនីកម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​តាម​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចន្លោះ​ពី​ថ្ងៃទី​១២ ដល់​ទី​១៥ ខែកញ្ញា ដោយ​ថាដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ផ្សា​យ​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា អគ្គិសនី​កម្ពុជា​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះ​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់អគ្គិសនី​ពី​ម៉ោង​៩ព្រឹក​ដល់​ម៉ោង៥​ល្ងាច​នៅ​​សង្កាត់​ខ្លះ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ខណ្ឌ​សែន​សុខ ទួល​គោក​និង​កន្លែង​ខ្លះ​ក្នុង​ខណ្ឌ​ឫស្សីកែវ ។

​សម្រាប់ថ្ងៃទី​១៣ ខែ​កញ្ញា វិញ​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​​ការ​ផ្គត់​ផ្គង់​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​នៅ​សង្កាត់​ខ្លះ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ សែនសុខ ច្បារអំពៅ ពោធិ៍សែនជ័យ និង​ឃុំ​មួយ​ចំនួន​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។

​ដោយឡែក​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា វិញ​ចាប់ពី​ម៉ោង​៩ ដល់​ម៉ោង​៥​ល្ងាច​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​នៅ​សង្កាត់​ខ្លះ​ក្នុង​ខណ្ឌទួលគោក ច្បារអំពៅ​ ពោធិ៍​សែន​ជ័យ កំបូល និ​ង​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​អង្គស្នួលផងដែរ។

សម្រាប់​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ​វិញ​អគ្គិសនី​កម្ពុជា​នឹងផ្អាកការ​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​៥​ល្ងាច​នៅ​ក្នុងសង្កាត់​ខ្លះ​ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌ​ដង្កោ ពោធិ៍​សែន​ជ័យ កំបូល និង​ឃុំ​ខ្លះ​ក្នុង​ស្រុល​អង្គស្នួល​៕​​​

ពិនិត្យ​ទីតាំង​នៅទីនេះ​

អត្ថបទ៖ ទូច សុខា

មតិយោបល់