• 2019-09-12 05:08:29
  • ព័ត៌មាន

សម្ដីមាស​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​-ឡាវ ទាក់ទង​រឿង​ព្រំ​ដែនប្រទេសទាំងពីរ​

  • 2019-09-12 05:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​នា​ថ្ងៃ​នេះ ហើយ​ក្នុង​ជំនួប​នោះ​ថ្នាក់​ដឹកនាំកម្ពុជា- ​ឡាវ បាន​លើក​ឡើង​ពី​រឿង​ព្រំ​ដែនប្រ​ទេស​ទាំងពី​រដូច​គ្នា។

​រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មា​ន​ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​បាន​ចូល​រួម​ក្នុង​ជំនួប​នោះ​ដែរ​បាន​ដក​ស្រង់​​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ ថងលុន​ សុីសុលីត​ ទាក់ទង​នឹង​រឿង​ព្រំ​ដែន​ប្រ​ទេសទាំង​ពីរ​មក​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ឯកឧត្តម​នា​ព្រឹក​នេះ។

ឯកឧត្តម​សរសេរថា៖ «យេីង​ដាច់​ខាត​ ថា​ឡាវ​ និង​ កម្ពុជា​ មិន​ត្រូវ​វ៉ៃគ្នា​រឿង​ព្រំដែន​ឡេីយ​ -​ ថងលុន​ សុីសុលីត​ នាយក​រដ្ឋមន្ត្រី​ឡាវ​ ថ្ងៃ​ទី​ ១២​ កញ្ញា​ ២០១៩ »។

ឯកឧត្តម​សរសេរ​ដកស្រង់​ប្រសាសន៍​សម្តេច​វិញ​ម្ដង​ថា៖ «ដូនតា​យេីង​មិន​សំរេច​បាន​ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​យើង​ទាំង​ពីរ​ តែ​ក៏​មិន​ដែល​ប៉ះ​ទង្គិច​គ្នា​លេី​បញ្ហា​នេះ​ដែរ​ ។ ពេល​នេះ​ យើង​បាន​ជំរុញ​ការ​កសាង​ព្រំដែន​មួយ​សំរាប់​​អនាគត​កូន​ចៅ​យេីង​ ហេីយ​នៅ​តែ​បន្ត​មិន​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​លេី​បញ្ហា​ព្រំដែន​អ្វី​ទាំង​អស់​ -​ សម្តេច​ ហ៊ុន​សែន​ ក្នុង​ជំនួប​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ឡាវ​ ថងលុន​ សុីសុលីត​ នាថ្ងៃ​ទី​ ១២​ កញ្ញា​ ២០១៩​ នាក្រុង​ ភ្នំពេញ »៕

អត្ថបទ៖ ទូច សុខា

មតិយោបល់