• 2019-09-12 07:56:45
  • ព័ត៌មាន

កុំភ្លេចណាត់គ្នាមើល! ព្រះចន្ទពេញវង់ មិនធ្លាប់មានជិត ២០ឆ្នាំ បង្ហាញខ្លួនយប់ថ្ងៃសុក្រទី ១៣នេះ

  • 2019-09-12 07:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះចន្ទ​រដូវ​ប្រមូល​ផល (The Harvest Moon) គឺ​ជា​ព្រះ​ចន្ទ​ពេញ​វង់​ដែល​កើត​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​ន័យ​ថា​រដូវ​ស្លឹក​ឈើ​ជ្រុះ​កាន់​តែ​ខិត​ជិត​មក​ដល់។

យោង​តាម Farmers Almanac ឲ្យ​ដឹង​ថា​វា​ជា​ហេតុ​ការណ៍​ដ៏​កម្រ​បំផុត​ដែល​ព្រះ​ចន្ទ​ពេញ​វង់ បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី ១៣ ដោយ​លើក​ចុង​ក្រោយ​បង្អស់​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ទី ១៣​ខែ​តុលា​ឆ្នាំ ២០០០។ នេះ​មាន​ន័យ​ថា ហេតុការណ៍​ព្រះ​ចន្ទ​ពេញ​វង់​នៅ​ថ្ងៃ​សុក្រ​ទី ១៣​កើត​ឡើង​យ៉ាង​ហោច​ចន្លោះ​ពេល ២០​ឆ្នាំ​ម្ដង។ ដោយ​ឡែក​ក្នុង​ឆ្នាំ​នេះ ព្រះ​ចន្ទ​ពេញ​វង់​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី ១៣​ខែ​កញ្ញា​នេះ ដែល​អាច​ត្រូវ​បាន​មើល​ឃើញ​ពី​ទូទាំង​ពិភពលោក។

ព្រះចន្ទពេញវង់ នឹង​បង្ហាញ​ខ្លួន​ក្រោយ​ពេល​ព្រះ​អាទិត្យ​លិច​ពោល គឺ​ចាប់​ពី​ ម៉ោង ១៩:២០​នាទី​ល្ងាច​ត​ទៅ ហើយ​បន្ដ​រហូត​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​វេលា​ម៉ោង ៤:៣៤​នាទី​ទៀប​ភ្លឺ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់