• 2019-09-14 02:58:23
  • ព័ត៌មាន

វត្តសំរោងអណ្តែត៖ បិណ្ឌ២ស្អែកនឹងមានពុទ្ធបរិស័ទ្ធ​ ៣ម៉ឺននាក់មកទីនេះ

  • 2019-09-14 02:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះគឺជាថ្ងៃបិណ្ឌ១នៃពីធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យសាសនាធំមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃរាជពិធីទា្វរទសមាសរបស់កម្ពុជា។

​ក្នុងព្រឹកថ្ងៃបិណ្ឌ១នេះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះចៅអធិការវត្ត សំរោងអណ្តែត មានសង្ឃដេកានៅពុទ្ធបរិស័ទ្ធដែលមកបោះបាយបិណ្ឌនៅវត្តថា នៅថ្ងៃបិណ្ឌ២ស្អែកនេះនឹងមានពុទ្ធបរិស័ទ្ធមកវត្តសំរោងអណ្តែត​ ៣ម៉ឺននាក់។

សម្តេចបន្តថា​ មូលហេតុដែលស្អែកមានពុទ្ធបរិស័ទ្ធមកវត្តច្រើនគឺមកពីវត្តសំរោងអណ្តែតមានជាវត្តសាកសិទ្ធដែលមានបុណ្យបារមីល្បី​ជាង៤០ឆ្នាំហើយ​ ដូចនេះហើយទើបមានពុទ្ធបរិស័ទ្ធមកពីគ្រប់ទិសទៅមកធ្វើបុណ្យនៅទីនេះ។

សូមបញ្ជាក់ថា​ ពិធីបុណ្យភ្ជុំមានរយ:ពេល១៥ថៃ្ង គឺចាប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ១៥រោច​ ខែភទ្របទ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២​ រហូតដល់បិណ្ឌទី១៤ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។​ តាមជំនឿរបស់ប្រជាជនខែ្មរយល់ថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីសុំសេចក្តីសុខចម្រើន​ និងឧទ្ទិសដល់ ញាតិសន្តានទាំងឡាយដែលបានស្លាប់ទៅហើយ។

ក្នុងរយ:ពេលវេលា១៥ថ្ងៃនៃបុណ្យនេះក៏ជាពេលវេលារបស់ប្រជាពលរដ្ឋកម្ពុជានាំគ្នាវិចនំគម នំបត់អន្សមជ្រូក និងនំអន្សមចេកដើម្បីយកទៅវត្ត ចែកញតិមិត្ត និងបរិភោគផងដែរ៕

ខាងក្រោមនេះជាបណ្តុំរូបបោះបាយបិណ្ឌក្នុងថ្ងៃបិណ្ឌ១នៅវត្តសំរោងអណ្តែត៖

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់