• 2019-09-18 02:25:00
  • ព័ត៌មាន

គប់​លុយ​១៤០០០​ដុល្លារ​ចោល​ ដោយ​សារ​ស្ត្រេសការងារ​​ខ្លាំង​ពេក

  • 2019-09-18 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ធុញ​ទ្រាន់​នឹង​ការងារ​ខ្លាំង​ពេក បុរស​ម្នាក់​មក​ពី​ខេត្ត Fujian បាន​បោះ​លុយ​១០​ម៉ឺន​យាន់​តាម​ផ្លូវ តែ​ក្រោយ​​មក​ក៏​​ស្ដាយ​ក្រោយ​ហើយ​ពឹង​ប៉ូលិស​ឲ្យ​ជួយ​រើស​មក​វិញ។

បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​ផ្អើល​អស់​មួយ​កំណាត់​ផ្លូវ នៅ​ក្នុង​ខេត្ត Fujian ប្រទេស​ចិន នៅ​ពេល​គប់​លុយ​ចំនួន​១០​ម៉ឺន​យាន់ (១៤០០០​ដុល្លារ) ​ឲ្យ​ខ្ចាយ​ពេញ​​ផ្លូវ។ ក្រោយ​ពេល​លុយ​នេះ​ត្រូវ​បាន​បាច​លើ​ផ្លូវ មនុស្ស​ជា​ច្រើន​បាន​ដណ្ដើម​គ្នា រើស​លុយ​ដែល​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង។

នៅ​ក្នុង​វីដេអូ គេសង្កេត​ឃើញ​ថា តៃកុង​ឡាន​ជា​ច្រើន​ ទោះ​បី​ជា​កំពុង​​បើក​ក៏​ពិត​មែន ស្រាប់​តែ​ចាប់​ហ្វ្រាំង​ប្រញាប់ ហើយ​ចេញ​ពី​ឡាន​ដើម្បី​រើស​លុយ។ ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាច​លុយ​មាន​ឈ្មោះ​ថា Huang អាយុ​៤២​ឆ្នាំ ហើយ​មូលហេតុ​ដែល​បុរស​រូប​នេះ​បាច​លុយ​គឺ​មក​ពី មាន​សម្ពាធ​នៅ​កន្លែង​ការងារខ្លាំង​ពេក។ ដូច​នេះ​ហើយ ក្រោយ​ពេល​ដក​លុយ​ពី​ធនាគារ លោក​ក៏​បាច​លុយ​ទាំង​នេះ​ទៅ​លើ​ផ្លូវ​តែ​ម្ដង។

​ប៉ូលិស​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​រើស​លុយ​សង​ឲ្យ​លោក Huang វិញ​ដ្បិត​លោក​មាន​ជីវភាព​ធម្មតា​មិន​មែន​អ្នក​មាន​ឡើយ បើ​បាត់​ចំនួន​លុយ​នេះ លោក​នឹង​ជួប​បញ្ហា​ជា​មិន​ខាន៕

ចុចអាន៖ ​​ នារីម្នាក់ហួសចិត្តមិនដឹងគួរអស់សំណើច ឬយំ ពេលទិញភីហ្សាតាមអនឡាញ

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម