• 2019-09-23 06:32:17
  • ព័ត៌មាន

បាតុករហុងកុងផ្ទុះការខឹងសម្បារខ្លាំង នាំគ្នាជាន់ទង់ជាតិចិន និងបិទទ្វារផ្សារទំនើប (មានវីដេអូ)

  • 2019-09-23 06:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស និង​បាតុករ​ហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ផ្សារ​ទំនើប​មួយ​ចំនួន និង​ស្ថានីយ​រថភ្លើង ត្រូវ​បាន​បិទ​ទ្វារ​ហើយ​រង​ការ​ខូច​ខាត​ជា​ច្រើន​កន្លែង។

យោង​តាម​សារព័ត៌មាន​ចិន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ធ្វើ​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់ ក្រោយ​ពួក​គេ​បង្ក​ចលាចល​ដោយ​គប់​ដុំ​ថ្ម និង​បិទ​ផ្លូវ​ជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ក្នុង​ទីក្រុង។ បាតុកម្ម​បាន​ឈាន​ចូល​មក​ដល់​សប្ដាហ៍​ទី ១៦​ហើយ ក្រោយ​ពេល​ដែល​មាន​បញ្ហា​ចម្រូង​ចម្រាស​រឿង​ច្បាប់​បត្យាប័ន​ថ្មី បើ​ទោះ​ជា​វា​ត្រូវ​បាន​គេ​លុប​ចោល​ទៅ​ហើយ​ក្ដី។ ជាមួយ​គ្នា​ដែរ ផ្សារ​ទំនើប New Town Plaza បាន​ក្លាយ​ជា​គោល​ដៅ​យ៉ាង​សំខាន់​របស់​បាតុករ ដោយ​ពួកគេ​ជឿ​ថា​ជា​អាជីវកម្ម​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ដី​គោក។

លើស​ពី​នេះ​ទៀត បាតុករ​បាន​នាំ​គ្នា​ទាញ​យក​ទង់​ជាតិ​របស់​ប្រទេស​ចិន​ពី​សាលា​ក្រុង Sha Tin ដើម្បី​យក​មក​ជាន់​នឹង​ដី ហើយ​ហែក​ចោល​មុន​ពេល​ដែល​យក​ទៅ​បោះ​ក្នុង​ទន្លេ Shing Mun។ ក្រៅ​ពី​នេះ ស្ថានីយ​រថភ្លើង Nam Cheong, Kwai Fong, Tsing Yi និង Kowloon បាន​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ និង​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ក្រោយ​ពេល​ដែល​បាតុករ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ស្ថានីយ​ជា​ច្រើន​កន្លែង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី