• 2019-09-23 09:30:11
  • ព័ត៌មាន

អារម្មណ៍នឹកស្រុក នឹកម្ហូបនៅផ្ទះ ពេលមើលវីដេអូនេះ

  • 2019-09-23 09:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ​ពី​បរម​បុរាណ​មក​ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ បង​ប្អូន​ខ្មែរ​យើង​តែង​ធ្វើ​ម្ហូប​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ​ចែករំលែក​ដល់​ជន​ទី​ទល់​ក្រ ​និង​​បង្សុកូល​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជី​ដូច​ជីតា សុំ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន។

មកទល់​បច្ចុប្បន្ន​នេះ ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​បាន​បង្កប់​​អត្ថន័យ​កាន់​តែ​ពិសេស​មួយទៀត​ សម្រាប់​គ្រួសារ​ដែល​មាន​កូន​ចៅ​ចេញ​ទៅ​ធ្វើ​ការងារ​​ឆ្ងាយ​ពី​ផ្ទះ។ ម្ដាយ​ឪពុក​ណា​ដែល​មិន​ចង់​ឃើញ​កូន​ជោគជ័យ​ក្នុង​ការងារ ឬ​ការ​សិក្សា​នោះ បើ​ទោះ​លោក​ទាំងពីរ​នឹក​នា​កូន​សំឡាញ់​យ៉ាង​ណា​ក៏ដោយ ក៏​មិន​ទាមទារ​ឲ្យ​កូន​ចុះ​ឡើង​ស្រុក​ញឹក​ញាប់​នោះ​ដែរ។

គឺ​មាន​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ហើយ​ ដែល​កូន​ៗ អាច​ឈប់​សម្រាក​ពី​ការងារ​បាន​​ដល់​ទៅ ៣ថ្ងៃ ​អំណោយ​ផល​បំផុត​សម្រាប់​ការ​ទៅ​លេង​ស្រុក​កំណើត​ និង​ចំណាយ​ពេល​ដ៏​មាន​គុណភាព​ជាមួយ​ក្រុម​គ្រួសារ។

ដូច្នេះ​ទើប​បច្ចុប្បន្ន ការ​ជួប​ជុំ​គ្រួសារ និង​ញុំា​អាហារ​ជុំ​គ្នា​យ៉ាង​កក់​ក្ដៅ ក៏​បាន​ក្លាយ​ជា​សារ​ដ៏​សំខាន់​មួយ​ដែរ​ ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ជំនាន់​ថ្មី​នៅ​កម្ពុជា។ គេ​សង្កេត​ឃើញ​ថា ឲ្យ​តែ​ដល់​ភ្ជុំ​ម្ដង​ៗ អ្នក​ម្ដាយ​នៅ​តាម​ខេត្ត​តែង​រៀប​ចំ​ផ្ទះ​យ៉ាង​ស្អាត និង​ធ្វើ​ម្ហូប នំ​ចំណី​ឆ្ងាញ់​ៗ​ ទន្ទឹង​​ចាំ​ផ្លូវ​កូន​ៗ មក​លេង​ និង​​ញុំា​បាយ​ជុំ​គ្នា។ ឯ​កូន​ៗ ក៏​មិន​ខាន​ដែល​រឿង​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​គ្រួសារ​ និង​កំដរ​អ្នក​ម្ដាយ​ទៅ​ធ្វើ​បុណ្យ​នោះ​វត្ត​ជាមួយ​គ្នា។

តោះ​! ឥលូវ​មក​ជួប​ជា​មួយ​អ្នក​ម្ដាយ​បី​រូប ដែល​កំពុង​រវល់​រៀប​ចំ​ដាំ​ស្ល​ទាំង​រំភើប​រីករាយ រង់ចាំ​ផ្លូវ​កូន​មក​ញុំា​បាយ​ជុំ​គ្នា​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ ដូច​ខាង​ក្រោម​៖

អត្ថបទ៖ លីដា

មតិយោបល់