• 2019-10-10 02:10:04
  • ព័ត៌មាន

ពលរដ្ឋកូរ៉េរាប់ពាន់នាក់ ផ្ទុះការខឹងសម្បារ ចេញតវ៉ាឲ្យមន្ត្រីមួយរូបចុះចេញពីតំណែង

  • 2019-10-10 02:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូង​កាល​​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ទាម​ទារ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក Cho Kuk ដែល​ចាត់​តាំង​ដោយ​ប្រធានាធិបតី ចុះចេញ​ពី​តំណែង។

យោង​តាម​សារព័ត៌មាន AP ឲ្យ​ដឹង​ថា ការ​តវ៉ា​នៅ​ជិត​វិមាន​ប្រធានាធិបតី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​អ្នក​គាំ​ទ្រ​រដ្ឋាភិបាល​ធ្វើ​ការ​ដើរ​ដង្ហែ​មុខ​ការិយាល័យ​រដ្ឋអាជ្ញា​កាល​ពី​សប្ដាហ៍​មុន​ដើម្បី​សម្ដែង​ការ​គាំទ្រ​ដល់​លោក Cho Kuk។ យ៉ាង​ណា​មិញ លោក​រដ្ឋ​មន្ត្រី Cho Kuk ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋហិរញ្ញវត្ថុ ខណៈ​ពេល​ដែល​គ្រួសារ​របស់​លោក​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក Cho បាន​បដិសេធ​ទាំង​ស្រុង​ថា​លោក​មិន​បាន​ធ្វើ​ខុស​នោះ​ទេ។

គួរ​បញ្ជាក់​ថា បញ្ហា​ចម្រូងចម្រាស់​បណ្ដាល​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Moon Jae-in ប្រឈម​ធ្លាក់​ប្រជាប្រិយ​ភាព ក៏​ដូចជា​ធ្លាក់​ចុះ​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ជប៉ុន និង​កូរ៉េខាងជើង​ផង​ដែរ៕

ប្រភព៖ tinyurl ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី