• 2019-10-21 03:05:00
  • ព័ត៌មាន

ឈ្លោះ​គ្នា​ជាមួយ​ប្អូន​ប្រុស បង​ប្រុស​ប៊ិះ​សម្លាប់​ប្អូន​ខ្លួន​ឯង​ដោយ​ទះ​មួយ​កំផ្លៀង

  • 2019-10-21 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទះ​មួយ​ដៃ​របស់​បង​ប្រុស​ដែល​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​អ្វី​ធ្ងន់ធ្ងរ​នោះ គឺ​ស្ទើរ​តែ​យក​ជីវិត​របស់​ប្អូន​គេ​តែ​ម្ដង​នៅ​ពេល​មាន​ឡាន​មួយ​កំពុង​បើក​កាត់។

មុន​នេះ​បន្តិច ក្មេង​ប្រុស​ម្នាក់​មក​ពី​ខេត្ត ​Guizhou ប្រទេស​ចិនបាន​ប៊ិះ​សម្លាប់​ជីវិត​ប្អូន​ប្រុស​ខ្លួន​ឯង ដោយ​សារ​តែ​កំហឹង​មួយ​ឆាវ​របស់​ខ្លួន។ តាម​វីដេអូ​ដែល​បញ្ចេញ​ដោយ​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្លូវ គេ​ឃើញ​ថា បង​ប្រុស​រូប​នេះ​មិន​បាន​បណ្ដើរ​ប្អូន​ឲ្យ​ដើរ​ជាមួយ​ខ្លួន​ឡើយ ដោយ​ទុក​ឲ្យ​ប្អូន​ដើរ​តែលតោល​ពី​ក្រោយ​តែ​ឯង។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​តក់​ស្លុត​នោះ​គឺ មិន​ដឹង​ជា​មក​ពី​ហេតុផល​អ្វី ស្រាប់​តែ​បង​ប្រុស​រូប​នេះ បាន​ទះ​ប្អូន​ប្រុស​អាយុ​២​ឆ្នាំ​របស់​ខ្លួន ខណៈ​មាន​ឡាន​មួយ​កំពុង​បើក​ឆ្លង​កាត់។ សំណាង​ល្អ  កន្លែង​ដែល​ប្អូន​ប្រុស​នេះ​ដួល​នោះ​គឺ​ជា​គំរប​លូ​មួយ ដែល​ធ្វើ​ឲ្យ​គេ​ជាប់​ជើង​នៅ​ក្នុង​នោះ ទើប​ឡាន​នេះ​មិន​បាន​ប៉ះ​ត្រូវ។ ភ្លាម​ៗ​នោះ ប៉ូលិស​បាន​មក​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​រូប​នេះ​ចេញ​ពី​មាត់​លូ។

ទោះ​បី​ជា​បង​ប្រុស​រូប​នេះ​រង​ការ​រិះគន់​មិន​តិច​ក៏​ដោយ តែ​អ្នក​ដែល​ត្រូវ​គេ​ថា​ឲ្យ​ច្រើន​ជាង​គេ​នោះ​គឺ​ឪពុក​ម្ដាយ​របស់​ក្មេង​ទាំង​២​នេះ​ដោយ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា នៅ​ក្នុង​វ័យ​នៅ​តូច​បែប​នេះ អាណាព្យាបាល​មិន​គួរ​បណ្ដោយ​កូន​ឲ្យ​ដើរ​តែ​​នាក់​បង​ប្អូន​បែប​នេះ​ឡើយ។ បើ​កុំ​ដោយ​សារ​មាន​គំរប​លូ​នៅ​ទី​នោះ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​រូប​នេះ ប្រហែល​ជា​ជួប​គ្រោះ​ថ្នាក់​ធំ​ហើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់