• 2019-10-31 03:26:45
  • ព័ត៌មាន

ទីក្រុង​អាស៊ីបី​ប្រ​ឈម​នឹង​លិច​ទឹក​នៅ​ឆ្នាំ២០៣០ ប៉ះពាល់​មនុស្សជាង២០០​លាន​នាក់​

  • 2019-10-31 03:26:45
  • ចំនួនមតិ 1 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

កាសិក្សា​ស្រាវ​ជ្រាវ​ផ្នែក​អាកាស​ធាតុ​បង្ហាញ​ថា​មនុស្សជាង​២០០​លាន​នាក់​រស់​នៅ​​ជិត​សមុទ្រ​អាច​នឹង​រងគ្រោះ​ដោយ​សារ​ការ​កើន​ឡើង​កម្ពស់​ទឹក​សមុទ្រ​នៅ​ឆ្នាំ​២០៥០​។

ចំនួន​​ប្រ​ជា​ជន​រងគ្រោះ​នេះ​អាច​នឹង​កើន​ឡើង​រហូត​ដល់​៦៣០​លាន​នាក់​នៅ​ឆ្នាំ​២១០​០ប្រសិន​បើ​គ្មាន​វិធាន​ការ​ច្បាស់​លាស់​ក្នុង​ការ​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​លើ​ផែន​ដីនោះទេ​។​

ការសិក្សា​ដែលមាន​មូល​ដ្ឋាន​នៅសហរដ្ឋ​អាម៉េរិក និង​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅនេះ​បង្ហាញ​ថា​ទីក្រុង​សៀងហៃ​ប្រ​ទេស​ចិន ទីក្រុង​ប៊ុម​បៃប្រ​ទេស​ឥណ្ឌា និង​ទីក្រុង​បាងកក​ប្រ​ទេស​ថៃ នឹង​លិច​ទៅ​ក្រោម​ទឹក​សមុទ្រ​នៅ​៣០​ឆ្នាំ​ខាង​មុខទៀត​។​

តាម​ការ​ប៉ាន​ស្មាន​មនុស្ស​​២៣៧​លាន​នាក់​នឹង​រង​ការ​គំរាម​កំហែងពី​ការ​កើន​ឡើង​នៃ​កម្ពស់​ទឹក​សមុទ្រនេះ។ នេះ​បើតា​ម​របាយការណ៍​ស្រាវ​ជ្រាវ។ «ការសិក្សា​នេះ​បង្ហាញពី​លទ្ធភាពដែល​អាច​កើត​ពី​​​បម្រែ​បម្រួលអាកាសធាតុ​ទៅ​លើ​ទីក្រុង សេដ្ឋកិច្ច និង​តំបន់​ឆ្នេរនានា និង​តំបន់​ជា​ច្រើន​ទៀត​នៅ​លើ​ពិភព​លោក​»។ ប្រ​ភព​ដដែល​បន្ត៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់