• 2019-11-08 01:50:00
  • ព័ត៌មាន

មិនលេងសើចទេ! ទាំងនេះជាផលប៉ះពាល់ធំៗដល់សុខភាព ពេលគ្មានបង្គន់អនាម័យនៅជិតខ្លួន

  • 2019-11-08 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតលំៗអ្នកប្រហែលជាយល់ថា ពេលគ្មានបង្គន់អនាម័យ អ្នកនឹងត្រូវបន្ទោរបង់នៅទីសាធារណៈដែលបណ្ដាលឲ្យអ្នកមានភាពអៀនខ្មាស ឬគិតថាមិនគាប់ភ្នែកអ្នកដទៃជាដើម។ មែនទែនទៅ បញ្ហាខ្វះខាតបង្គន់អនាម័យ អាចផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់ខ្លួនអ្នក គ្រួសារ មនុស្សជុំវិញខ្លួន និងបរិស្ថានជាដើម។ ផលប៉ះពាល់ចម្បងៗដែលគួរឲ្យបារម្ភមានដូចជា៖

១. ធ្វើឲ្យមានបញ្ហារាគរូស

ពេលគ្មានបន្ទប់ទឹកត្រឹមត្រូវ មនុស្សនឹងទម្លាប់បន្ទោរបង់ពាសវាលពាសកាល ដែលបណ្ដាលឲ្យឆ្លងមេរោគតាមបរិយាកាស ឬសត្វល្អិតមកលើចំណីអាហារ ឬទឹកដែលយើងញ៉ាំជាប្រចាំថ្ងៃ។ កត្តានេះ នឹងបណ្ដាលឲ្យអ្នក និងគ្រួសារកើតជំងឺឆ្លងជាច្រើន ពិសេសបញ្ហារាករូស។

២. ប៉ះពាល់សុខភាពក្មេងតូចៗ

កុមារតែងតែចង់ចេះ ចង់ដឹងរឿងរ៉ាវថ្មីៗជាច្រើននៅជុំវិញខ្លួន ដូច្នេះហើយពួកគេតែងអនុវត្ត និងប៉ះពាល់ផ្ទាល់ៗទៅវត្ថុផ្សេងៗដោយគ្មានការប្រុងប្រយ័ត្ន ពីការឆ្លងមេរោគ ឬជំងឺអ្វីឡើង។ បូកផ្សំជាមួយវ័យដែលមានប្រព័ន្ធភាពស៊ាំខ្សោយផងនោះ ពួកគេងាយនឹងឆ្លងជំងឺដង្កាត់ផ្សេងៗដែលកើតឡើងពីបាក់តេរីទាំងនេះ ពិសេសជំងឺរាគជាដើម។ ជំងឺរាកនេះ ក៏ត្រូវបានគេស្គាល់ថាជាមុខងារដ៏សាហាវ ដែលបណ្ដាលឲ្យកុមារក្រោមអាយុ ៥ ឆ្នាំ ស្លាប់ផងដែរ។

៣. គ្មានសុវត្ថិភាព

បញ្ហានេះចាក់ចំបេះដូងរបស់មនុស្សគ្រប់គ្នា ពិសេសស្រីៗតែម្ដង។ ត្បិតអីការបន្ទោរបង់នៅទីសាធារណៈដោយគ្មានអ្វីបិទបាំង និងផ្ដល់ភាពអៀនខ្មាសជាខ្លាំងដល់ពួកគេ។ ម្យ៉ាងពេលគ្មានបន្ទប់ទឹកត្រឹមត្រូវតាមស្តង់ដារ អ្នកក៏អាចប្រឈមនឹងបញ្ហាសុវត្ថិភាពពីមនុស្សជុំវិញខ្លួន ឬសត្វល្អិតផងដែរ។

៤. ពិបាកសម្រាប់ចាស់ជរា

បើនៅផ្ទះអ្នកមានមនុស្សចាស់ជរា ឬមានកាយសម្បទាមិនគ្រប់គ្រាន់ អ្នកនឹងយល់ច្បាស់ពីចំណុចនេះ។ ព្រោះមនុស្សចាស់ ត្រូវការការមើលថែយ៉ាងដិតដល់ និងជំនួយផ្សេងៗ ដូចជាបង្កាន់ដៃ ក្នុងការចូលបន្ទប់ទឹក។ ដូច្នេះការមានបង្គន់អនាម័យដ៏ត្រឹមត្រូវមួយ នឹងជួយសម្រួលដល់ជីវិតប្រចាំថ្ងៃអ្នកកាន់តែច្រើន។

មកដល់បច្ចុប្បន្ន ប្រជាជនខ្មែរជាច្រើនយល់ច្បាស់ពីបញ្ហាចម្បងៗដែលអាចនឹងកើតឡើងពេលគ្មានបង្គន់អនាម័យទាំងនេះ តែនៅមានកត្តាជាច្រើនដែលបណ្ដាលឲ្យពួកគាត់មិនសង់បង្គន់អនាម័យដូចជា គ្មានលុយគ្រប់គ្រាន់សម្រាប់ទិញបង្គន់អនាម័យ មិនមានមធ្យោបាយទិញ ព្រោះគ្មានអ្នកផ្គត់ផ្គង់នៅក្នុងតំបន់ជាដើម។

ក្រៅពីការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ ក៏មានវិស័យឯកជនបានចូលរួម ក្នុងការរកដំណោះស្រាយ / ធ្វើឲ្យប្រសើរឡើង។ ក្នុងនោះផងដែរ វិស័យឯកជនបានចូលរួមជួយពន្លឿនការគ្របដណ្ដប់ផ្នែកអនាម័យអោយមាននីរន្តរភាព។

WaterSHED Ventures ជាសហគ្រាសសង្គមមួយ ធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យ បានផ្សព្វផ្សាយ និងលក់ផលិតផលបង្គន់អនាម័យដែលមានឈ្មោះថា ផ្ទះបង្គន់ផារ៉ាដាយ ជាកញ្ចប់តែម្ដង។ កញ្ចប់សាងសង់បង្គន់នេះ មានតម្លៃត្រឹមតែ ១៣ម៉ឺនរៀលក្នុង ១ខែ តួយ៉ាងគឺស្មើរត្រឹមតែ ៤៣០០ រៀលក្នុង ១ថ្ងៃតែប៉ុណ្ណោះ។ កាន់តែពិសេស ការសាងសង់មានភាពឆាប់រហ័ស ទាន់ចិត្តតែម្តង ត្រឹមតែ២ថ្ងៃកន្លះតែប៉ុណ្ណោះ ហើយអតិថិជនអាចជ្រើសរើសពណ័បានតាមចិត្តទៀត។

សម្រាប់អ្នកអត់មានបង្គន់! ពួកគាត់លែងមានមូលហេតុ ពន្យាពេល ថាខែក្រោយ ឆ្នាំក្រោយទៀតហើយ!!
ហេតុអ្វីបានជាផ្ទះបង្គន់ផារ៉ាដាយ ជាជំរើសដ៏ល្អ?

  • ផលិតផល ទាន់សម័យ មានគុណភាព រឹងមាំ យូរអង្វែង
  • គ្រោងធ្វើពីដែករឹងមាំ ជញ្ជាំងធ្វើពីក្ដារស៊ីម៉ង់ smartboard រឹងមាំ ធន់ទឹក និងកម្តៅ
  • ដំបូលប្រក់ស័ង្កសី ក្រាស់រឹងមាំ ប្រើប្រាស់បានយូរ
  • ខាងក្នុង មានទាំងបង្គន់ និងអាងទឹក រៀបឥដ្ឋការ៉ូ
  • ទំហំធំទូលាយ 1.8m x 1.8m កំពស់ 2.3m មានប្រលោះខ្យល់ និងពន្លឺគ្រប់គ្រាន់
  • រចនាបថក្បាច់ខ្មែរ សាកសមសម្រាប់គ្រួសារសម័យថ្មី
  • ងាយស្រួលដំឡើង ចំណាយពេលត្រឹមតែ ១ម៉ោងរួចរាល់
  • គុណភាពធន់បានយូរ ជាមួយអាយុកាលរហូតដល់ ១០ឆ្នាំ
  • រួមបញ្ជូលការសាងសង់ជើងក្រោម ។

ក្រៅពីផលិតផលខាងលើសហគ្រាសនេះ នៅមានផលិតផលផ្សេងទៀតសម្រាប់សម្រួលដល់ជីវភាពប្រជាជនដូចជា ធុងទឹកចម្រោះអម្រឹត កន្ថោរកូនក្មេងរីករាយ និងឧបករណ៍លាងដៃចល័ត។ សព្វថ្ងៃ ផលិតផលទាំងនេះមានប្រតិបត្តិការក្នុង 5 ខេត្ត ដូចជាកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង ពោធិ៍សាត់ និងតាកែវ។

ព័ត៌មានបន្ថែម សូមទាក់ទង WaterSHED Ventures តាមរយៈ 012 29 90 29 / 015 72 76 85

ជាក់​ស្ដែង WaterSHED Ventures ក៏បានចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១០ ដែលនឹងប្រព្រឺត្តទៅនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ “អនាម័យសម្រាប់ទាំងអស់គ្នា”។

ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ មួយនេះ មានគោលបំណង ដាស់តឿនឲ្យ​យើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ក្នុងការប្រមូលធនធាន និងសក្តានុពលគ្រប់យ៉ាងដើម្បីឈានទៅ សម្រេចឲ្យ​បានទស្សនៈវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថានៅឆ្នាំ ២០២៥ “ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តភាព” ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី