• 2019-11-26 07:30:54
  • ព័ត៌មាន

ឃើញ​សំណល់​ប្លាស្ទិក​ច្រើន​ពេក និស្សិត​ឥណ្ឌាបែក​គំនិត​កែច្នៃ​ជា​សម្ភារៈ​សំណង់​

  • 2019-11-26 07:30:54
  • ចំនួនមតិ 2 | ចំនួនចែករំលែក 115

ចន្លោះមិនឃើញ

និស្សិតឥណ្ឌា​មួយ​ក្រុម​សិក្សា​​ផ្នែក​វិស្វកម្ម​បាន​រួម​គ្នា​បង្កើត​ឥដ្ឋ​ពី​សំណល់​ប្លាស្ទិក​​ក្រោយ​ពី​មើល​ឃើញ​ពី​ភាព​លំបាក​លំបិន​បរស់​កម្មករ​ឡ​ឥដ្ឋ​ធម្មតា និង​ចង់​ជួយ​ការ​ពារ​បរិស្ថាន​ផង។

(ឥដ្ឋផលិត​ចេញពី​សំណល់​ប្លាស្ទិក)

កាលពី​ឆ្នាំ​២០១៦ ក្រុម​និស្សិត​ទាំងនេះបាន​ធ្វើទស្សនកិច្ច​សិក្សា​នៅ​កន្លែង​ផលិត​ឥដ្ឋ​មួយ​ និងបានឃើញ​ពី​ភាព​​គ្រោះ​ថ្នាក់ និង​ការងារ​លំបាក​របស់​កម្មករ​ត្រូវ​ប្រើកម្លាំង​ជីក​ដី​ឥដ្ឋ​ដោយ​ដៃ​ជា​ដើម។ ​

នៅ​ប្រ​ទេស​ឥណ្ឌា​ក្នុង​មួយ​ថ្ងៃ​មាន​សំណល់​ប្លាស្ទិក​ប្រមាណជា​២៥ ០០០​តោនត្រូវ​គេ​បោះ​ចោល​ ហើយ​ប្រហែលជា​៤០​ភាគ​រយ​មិន​ត្រូវ​បាន​គេ​ប្រ​មូល​នោះទេ។

(Abhishek Banerjee សមាជិក​ក្រុម​ផលិត​ឥដ្ឋ)

នៅ​ឆ្នាំ​២០១៧ ​និស្សិតទាំងនេះ​បាន​រួម​គ្នា​​បង្កើតជា​សហគ្រាស​សង្គម​មួយ​ឈ្មោះ​ថា​Qube ដោយ​យក​សំណល់​ប្លាស្ទិក​ផលិតជា​ឥដ្ឋ។ ក្រុម​និស្សិត​ទាំងនេះ​បានធ្វើការ​ជា​មួយ​ក្រុម​អ្នក​ប្រ​មូល​សំរាម រួម​មាន​ដបទឹក​ និង​ថង់​ប្លាស្ទិក​ជា​ដើម ដោយ​កាក​សំណល់ទាំងនេះ​ទៅលាង​សម្អាត រួច​កិន​ និ​ង​សង្កត់​ឲ្យចេញជា​រូបរាង​ឥដ្ឋ។​

តម្លៃ​ឥដ្ឋ​ធ្វើពី​ប្លាស្ទិក​នេះ​មួយ​ដុំ​ប្រហែល​០,០៨​ដុល្លារ ខណៈ​ឥដ្ឋ​ធ្វើ​ពី​ដី​ឥដ្ឋ​តម្លៃ​ប្រហែល០,១៤ដុល្លារ​។ តំណាង​ក្រុម​និស្សិត​និយាយាថា៖​«យើង​ធ្វើ​អ្វី​ដើម្បី​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​ចីរភាព ហើយ​វា​ជា​អ្វីដែល​យើង​ផលិត​ចេញពី​សំណល់​ប្លាស្ទិក»។

ប្រភព៖ CNN ប្រែសម្រួល៖ ជំនោរ

មតិយោបល់