• 2019-11-27 08:16:13
  • ព័ត៌មាន

ញាក់សាច់! ប៉ូលិសអេស្ប៉ាញ ចាប់បាននាវាមុជទឹកដឹកគ្រឿងញៀនជាង ១០០លានដុល្លារ កាត់មហាសមុទ្រអាត្លង់ទិក

  • 2019-11-27 08:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​អេស្ប៉ាញ បាន​ចាប់​នាវា​មុជ​ទឹក​មួយ​គ្រឿង​ដែល​ដឹក​គ្រឿង​ញៀន​តម្លៃ​ប្រមាណ​ជា ១២១​លាន​ដុល្លារ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិក។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា គ្រឿង​ញៀន​ដែល​ចាប់​បាន គឺ​ជា​ប្រភេទ​កូកាអ៊ីន​ប្រមាណ​ជា ៣​តោន បើ​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង ១២១​លាន​ដុល្លារ។ វានា​នេះ ត្រូវ​ចាប់​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​ក្នុង​តំបន់ Galicia នៃ​ប្រទេស​អេស្ប៉ាញ ក្រោយ​ពេល​ដែល​ក្រុម​ជំនាញ​ធ្វើ​ការ​តាមដាន​ពី​កូឡុំប៊ី មក​អ៊ឺរ៉ុប​ក្នុង​រយៈ​ចម្ងាយ ៧ ៥៩០​គីឡូម៉ែត្រ។ ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត បាននិយាយថាក្រុមដែលនៅពីក្រោយការដឹកជញ្ជូននេះ គឺ​ជា​ក្រុម​ធំ​ខ្លាំង​ណាស់​ព្រោះថា​គ្រាន់​តែ​នាវាមុជទឹក​មាន​តម្លៃ​ប្រហែល ២,៧ លានដុល្លារ​បាត់​ទៅហើយ។

អាជ្ញាធរអេស្បាញ បាននិយាយថាវាជាលើកដំបូងហើយដែលនាវាមុជទឹកមួយគ្រឿង ត្រូវបានគេ​ប្រើក្នុងការជួញដូរគ្រឿងញៀននៅក្នុងប្រទេស​នេះ។ ក្រុមមន្រ្តីប៉ូលីសបានដកកូកាអ៊ីនមួយកញ្ចប់ចេញពីនាវាកាលពីថ្ងៃច័ន្ទ។ ប៉ូលីសអេស្បាញ បានតាមដាននាវានេះដោយមានការសម្របសម្រួលជាមួយប៉ូលីសអន្តរជាតិ ដែលតាមសេចក្តីរាយការណ៍បានដឹងអំពីផ្លូវនាវាមុជទឹកបន្ទាប់ពីវាបានឈប់នៅឯនាយឆ្នេរព័រទុយហ្កាល់។

បុរស​ជនជាតិ​អេក្វាឌ័រពីរនាក់​ក្នុង​ចំណោម​បក្ស​ពួក ៣ នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីពួកគេបានរកឃើញនាវានោះខណៈ​ពេល​បុរសទីបីដែលជាជនជាតិអេស្ប៉ាញបច្ចុប្បន្ន កំពុងរត់គេចខ្លួន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់