• 2019-12-05 12:34:58
  • ព័ត៌មាន

រដ្ឋបាល​ជល​ផល​ ជូន​ដំណឹង​ដល់​​ប្រជា​ពល​រដ្ឋអំពី​រដូវ​​ធ្វើ​ប្រហុក​ ផ្អក ត្រីឆ្អើរ

  • 2019-12-05 12:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​ជល​ផល​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​បាន​ចេញ​សេចក្ដីជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​អំពី រដូវ​ធ្វើ​ប្រហុក ផ្អក។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ​មាន​ខ្លឹមសារថា ក្នុង​គន្លង​ទន្លេសាប​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល​ អាច​នេសាទ​ត្រី​បាន​ក្នុង​ខែ​មិគសិរ​នេះ​ គឺ​ចាប់​ថ្ងៃ​ទី​៩កើត​ ដល់​ថ្ងៃ​ទី​១៣​កើត​ត្រូវ​នឹង​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ប្រសិន​បើ​មេឃ​ស្រឡះ​ល្អ​និង​គ្មាន​ភ្លៀង​កក់​ខែ។​

នេះ​គឺ​ដោយសារ​តែ ទឹកហូរ​នៅ​ទន្លេសាប មាន​ការ​ស្រកចុះ​យ៉ាង​លឿន​ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក។ ក្រៅ​ពី​នេះ រដ្ឋបាល​ជលផល ក៏​ស្នើសុំ​អញ្ជើញ​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ... មេត្តា​រួសរាន់​ទិញ​ត្រី​នៅ​ក្នុង​ខែ​មិគសិរ​នេះ នៅ​តាម​គន្លង​ទន្លេ​សាប​នៃ​រាជធានីភ្នំពេញ និង​ខេត្តកណ្ដាល។

រដ្ឋបាល​ជលផល ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់សម្រួលឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​មក ស្នាក់នៅ​និង​ដឹកជញ្ជូន​ផលិតផល​ត្រី៕

ខាង​ក្រោម​នេះ ជា​ច្បាប់​ដើម​នៃ​សេចក្ដីជូនដំណឹង៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់