/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/5e0d5da2dd320_1577934240_medium.jpg)
- 2020-01-02 03:10:48
- សេដ្ឋកិច្ច
ថ្ងៃឆ្លងឆ្នាំសាកល នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ-អន្ដរជាតិសរុបជិត៣០ម៉ឺននាក់
- 2020-01-02 03:10:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃឆ្លងឆ្នាំសាកល នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ-អន្ដរជាតិសរុបជិត៣០ម៉ឺននាក់
ចន្លោះមិនឃើញ
ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបប្រមាណជា ២៩៦,៣២២នាក់ បានចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសាកល ដែលមានការកើនឡើង៤.៣៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២៨៤,០៣១នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវជិត៣០ម៉ឺននាក់ នោះគឺមានភ្ញៀងទេសចរអន្តរជាតិចំនួន ២៦,៣២២នាក់ មានការថយចុះ២២.៦៥% បើប្របៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ភ្ញៀវជាតិមានចំនួនប្រមាណជា ២៧ម៉ឺននាក់ គឺមានការកើនឡើងប្រមាណ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប គឺបានរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២០ នៅសួនច្បារព្រះរាជដំណាក់ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩៖០០នាទី នៅសួនច្បារព្រះរាជដំណាក់ ដែលមានរៀបចំតុបតែងភ្លើងលម្អ របាំ-តន្ត្រីបុរាណ សម័យ ការដាក់លក់ផលិតផល និងអាហារ។ ព្រមទាំងពិធីរាប់ថយក្រោយ (Countdown) ឆ្លងឆ្នាំ២០១៩ ចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ដោយមានអុជកាំជ្រួចអបអរសាទរ។
រូបភាព និងខ្លឹមសារអត្ថបទយកពីផេក ក្រសួងទេសចរណ៍