- 2020-01-21 02:57:02
- ព័ត៌មាន
ប្រុងប្រយ័ត្ន! ចិនប្រកាសថាមេរោគថ្មី ពិតជាអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត
- 2020-01-21 02:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុងប្រយ័ត្ន! ចិនប្រកាសថាមេរោគថ្មី ពិតជាអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត
ចន្លោះមិនឃើញ
មេរោគផ្លូវដង្ហើមថ្មីដែលបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និងឈឺជាង ២០០នាក់ក្នុងប្រទេសចិន ត្រូវបានអ្នកជំនាញអះអាងថាពិតជាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតប្រាកដមែន។
យោងតាមអ្នកជំនាញរបស់រដ្ឋាភិបាលចិនឲ្យដឹងថា មានការផ្ទុះការព្រួយបារម្ភជាខ្លាំងពីការចម្លងនៃជំងឺថ្មីដ៏អាថ៌កំបាំងនេះ ខណៈពេលដែលមនុស្សជាច្រើនលាននាក់នឹងត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មី។ លោក Zhong Nanshan ប្រធានក្រុមស៊ើបអង្កេតនៃគណៈកម្មការសុខភាពជាតិ បញ្ជាក់ថាយ៉ាងហោចណាស់មានពីរករណីដែលមេរោគនេះត្រូវបានចម្លងរវាងមនុស្ស ហើយបុគ្គលិកពេទ្យក៏រងផលប៉ះពាល់ផងដែរ។
ការអះអាងថ្មីនេះ ត្រូវបានធ្វើឡើងដោយកាលពីលើកមុនអាជ្ញាធរឲ្យដឹងថាជំងឺផ្លូវដង្ហើមថ្មីនេះ ត្រូវបានចម្លងពីសត្វមកមនុស្សប៉ុណ្ណោះ។ ដំបូងឡើយមេរោគដ៏អាថ៌កំបាំងនេះ បានផ្ទុះឡើងនៅក្នុងទីក្រុង Wuhan បន្ដរាលដាលទៅដល់ប៉េកាំង និងក្រុង Shenzhen។ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សពីរនាក់ បានឆ្លងមេរោគក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទោះបីជារស់នៅរាប់រយគីឡូម៉ែត្រពីទីក្រុង Wuhan ក៏ដោយ។ លោក Zhong ឲ្យដឹងបន្ថែមថា មនុស្សពីរនាក់ដែលទើបឆ្លងមេរោគកាលពីពេលថ្មីៗនេះ គឺដោយសារតែពួកគេមានសមាជិកគ្រួសារដែលទើបត្រឡប់មកពីទីក្រុង Wuhan។
គួរឲ្យដឹងថា មកទល់ពេលនេះ គេនៅមិនទាន់ស្វែងរកឃើញថានេះជាមេរោគប្រភេទអ្វីឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែរោគសញ្ញារបស់វាស្រដៀងទៅនឹងជំងឺ SARS ដែលផ្ទុះឡើងកាលពីឆ្នាំ ២០០៣ ដែលចម្លងមនុស្សជាង ៨ពាន់នាក់ និងសម្លាប់ ៧៧៤នាក់ទៀតផង៕