- 2020-01-22 04:18:25
- ព័ត៌មាន
តាមពិតសត្វកង់គូរូពីរនេះវាយគ្នាសោះ មិនមែនសប្បាយចិត្តនឹងភ្លៀងធ្លាក់ទេ
- 2020-01-22 04:18:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតសត្វកង់គូរូពីរនេះវាយគ្នាសោះ មិនមែនសប្បាយចិត្តនឹងភ្លៀងធ្លាក់ទេ
ចន្លោះមិនឃើញ
អ្នកថតរូបឈ្មោះ Charles Davis បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនៅពេលដឹងថារូបភាពស-ខ្មៅ ដ៏ល្បីរបស់ខ្លួន ត្រូវបានគេយកទៅប្រើប្រាស់លើអនឡាយក្នុងន័យខុសពីការពិត។
លោក Davis បានបង្ហោះលើគណនី Facebook របស់ខ្លួន ដោយប្រាប់ថាសត្វកង់គូរូទាំងពីរនៅក្នុងរូបភាព មិនមែនអបអរសាទរនឹងរឿងអ្វីនោះទេ គឺតាមពិតពួកវាវាយគ្នានៅក្រោមតំណក់ភ្លៀងក្នុងឧទ្យាន Kosciuszko National Park នារដ្ឋ New South Wales កាលពីឆ្នាំ ២០១៤។
អ្នកថតរូបវ័យ ៣៣ ឆ្នាំនិយាយថា ដើម្បីថតរូបភាពនេះបាន គាត់បានចំណាយពេល ៣ ម៉ោង អង្គុយមើលសត្វកង់គូរូវាយគ្នាក្រោមតំណក់ភ្លៀង។ រូបភាពស-ខ្មៅនេះដែរ បានឈ្នះពានរង្វាន់ពីកម្មវិធី Australian Geographic Association កាលពីចុងឆ្នាំ ២០១៩ ផងដែរ។
Davis បានប្រទះឃើញរូបភាពនេះលើអនឡាញ នៅអំឡុងពិធីបុណ្យគ្រីស្មាស ហើយវាត្រូវបានគេចែករំលែកពេញទឹកពេញដី នៅថ្ងៃចូលឆ្នាំថ្មី ពេលដែលកើតមានភ្លើងឆេះព្រៃសន្ធោសន្ធៅពេញប្រទេសអូស្ត្រាលី។ អ្នកថតរូបម្នាក់នេះ មិនតូចចិត្តនោះទេពេលដែលរូបភាពត្រូវបានគេចែករំលែកមិនមានឈ្មោះរបស់ខ្លួន ប៉ុន្តែគាត់មិនសប្បាយចិត្តពេលដែលសារភ្ជាប់ជាមួយរូបភាព គឺខុសពីការពិត៕