- 2020-01-22 06:36:03
- ព័ត៌មាន
មកដឹង រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលទាំង ១០ ពីភ្នាក់ងារសម្ងាត់អាមេរិក មិនសូវមានអ្នកដឹង
- 2020-01-22 06:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលទាំង ១០ ពីភ្នាក់ងារសម្ងាត់អាមេរិក មិនសូវមានអ្នកដឹង
ចន្លោះមិនឃើញ
នៅក្នុងភាពយន្ត អ្នកប្រាកដជាកត់សម្គាល់ឃើញថា ភ្នាក់ងារសម្ងាត់អាមេរិកតែងពាក់វ៉ែនតាខ្មៅ និងមានកាសពាក់នៅនឹងត្រចៀក។ យ៉ាងណាមិញ នេះមិនមែនជាការពិតឡើយ ព្រោះថានៅក្នុងជីវិតពិតអ្នកមិនងាយដឹងថា នរណាម្នាក់ជាភ្នាក់ងារសម្ងាត់នោះទេ។
រឿងរ៉ាវមួយចំនួនរបស់ភ្នាក់ងារសម្ងាត់នៅតែជាមន្ទិលសង្ស័យសម្រាប់មនុស្សទូទៅ។ យោងតាមការចុះផ្សាយរបស់វិបសាយ Bright Side បានទម្លាយរឿងពិតខ្លះៗអំពីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក ដែលមានដូចខាងក្រោម៖
១. ពួកគេមានគ្នាច្រើនជាងអ្វីដែលរំពឹងទុកទៅទៀត
ប្រសិនបើអ្នកនិយាយពីភ្នាក់ងារសម្ងាត់ អ្នកប្រហែលជាគិតថា ពួកគេមានចំនួនប្រមាណ ១០០នាក់ ឬតិចជាងនេះ។ ប៉ុន្តែបើតាមការពិត ពូកគេមានគ្នាដល់ទៅ ៦៥០០នាក់ឯណោះ។
២. ភ្នាក់ងារសម្ងាត់មិនត្រឹមតែការពារប្រធានាធិបតីម្នាក់ប៉ុណ្ណោះទេ
មិនត្រឹមតែប្រធានាធិបតីនោះទេដែលទទួលបានការការពារពីក្រុមភ្នាក់ងារសម្ងាត់ ក្រុមគ្រួសាររបស់ពួកគេក៏អ៊ីចឹងដែរ។ មិនថា ប្រធានាធិបតីមុនៗ ឬក្រុមគ្រួសារ នៅតែទទួលបានការការពារ។ ភ្នាក់ងារសម្ងាត់អាមេរិក ក៏មានតួនាទីចាំការពារភ្ញៀវរបស់ប្រធានាធិបតីផងដែរ។
៣. សេវាការពារសម្ងាត់ចែកចេញជា ៣ដំណាក់កាល
ភ្នាក់ងារសម្ងាត់ទាំងអស់ មិនសុទ្ធតែអាចដើរចេញក្រៅចាំការពារប្រធានាធិបតីទេ។ ពួកគេត្រូវធ្វើការនៅការិយាល័យរយៈពេល៣ឆ្នាំមុនសិន ទើបអាចចេញបម្រើភារកិច្ចនៅខាងក្រៅដែលមានរយៈពេល ៤-៧ឆ្នាំ។ ពេលឡើងឋានៈបន្តទៀត ពួកគេត្រូវចូលធ្វើការនៅការិយាល័យវិញ។
៤. ត្រូវហ្វឹកហាត់ឲ្យចេះរងគ្រាប់កាំភ្លើង និងជំនាញនៅលើទឹក
មុនពេលព្រឹត្តិការណ៍សំខាន់ៗ ក្រុមភ្នាក់ងារសម្ងាត់ត្រូវហ្វឹកហាត់ជានិច្ច ដើម្បីបង្ការរឿងអាក្រក់ដែលអាចកើតឡើង ដូចជាការរងគ្រាប់កាំភ្លើងជាដើម។ គ្រប់ភ្នាក់ងារសម្ងាត់ ត្រូវតែហ្វឹកហាត់ជំនាញអភិវឌ្ឍខ្លួនម្ដង ក្នុងរយៈពេល៨សប្ដាហ៍។
៥. ចេះជំនាញសង្គ្រោះបន្ទាន់
ជំនាញសង្គ្រោះបឋម ពិតជាចាំបាច់បំផុតសម្រាប់ពួកគេ។ គ្រប់ពេលប្រធានាធិបតីធ្វើដំណើរទៅណាមកណា ពួកគេតែងឆែកមើលមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីការពារទុកនូវហេតុការណ៍អាក្រក់ណាមួយកើតឡើង។
៦. តែងយួរប្លោកឈាមប្រធានាធិបតីតាមខ្លួន
ប្លោកឈាមប្រធានាធិបតីអាមេរិក ត្រូវក្រុមភ្នាក់ងារសម្ងាត់ដាក់តាមខ្លួន រាល់ពេលចេញដំណើរម្ដងៗ ជៀសវាងពេលកើតហេតុការណ៍អ្វី ត្រូវបញ្ចូលឈាមពីអ្នកដទៃ។
៧. មានឈ្មោះសម្ងាត់សម្រាប់ប្រធានាធិបតីនីមួយៗ
ភ្នាក់ងារសម្ងាត់មិនហៅឈ្មោះពិតរបស់ប្រធានាធិបតីឡើយ ជំនួសមកវិញពួកគេបានប្រើឈ្មោះសម្ងាត់ផ្សេងពីឈ្មោះពិត។
៨. ដាក់ Sensor បង្កប់នៅក្នុងកម្រាលព្រំការិយាល័យប្រធានាធិបតី
ពេលប្រធានាធិបតីចង់នៅម្នាក់ឯងក្នុងការិយាល័យ ក្រុមភ្នាក់ងារសម្ងាត់នៅតែអាចការពារបានដដែល ព្រោះថា នៅក្រោមកម្រាលព្រំ ឬឥដ្ឋ ក្នុងការិយាល័យមានបង្កប់នូវ Sensor អាចដឹងពីចលនាជនសង្ស័យ ដែលលួចចូលទៅក្នុង។
៩. ឧស្សាហ៍បង្ហាញមុខក្នុងសកម្មភាពកម្សាន្តរបស់ប្រធានាធិបតី
ក្នុងនាមជាប្រធានាធិបតី គឺមិនអាចនៅតែម្នាក់ឯងបាននោះទេ។ គ្រប់ពេលត្រូវមានអ្នកចាំការពារ បើទោះជាទៅហាត់ប្រាណ ឡើងភ្នំលេង ឬជិះស្គី ជាដើម។
១០. ចាំតាមដានរាល់សារ ឬសំបុត្រផ្ញើមកកាន់ប្រធានាធិបតី
ភ្នាក់ងារសម្ងាត់ត្រូវចាំឆែកមើលគ្រប់សំបុត្រ ឬសារអេឡិចត្រូនិច ដែលមានការគំរាមកំហែងដល់ប្រធានាធិបតី។