• 2020-01-23 06:45:23
  • ព័ត៌មាន

កូរ៉េខាងជើង ចាប់​ផ្ដើមបិទច្រកព្រំដែន លែងឲ្យបរទេសចូលប្រទេស ព្រោះមូលហេតុ១

  • 2020-01-23 06:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងជើង បាន​ចាប់​ផ្ដើម​បិទ​ច្រក​ព្រំដែន​មិន​ឲ្យ​មាន​ជនជាតិ​បរទេស​ឈាន​ចូល​ទឹក​ដី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​ភ្នាក់​ងារ​ទេសចរ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​បិទ​ច្រក​ព្រំ​ដែល​ជា​បណ្ដោះ​អាសន្ន​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​អស់​ដើម្បី​ជា​ការ​ការពារ​ពី​ជំងឺ​ឆ្លង​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ចិន និង​កំពុង​រាលដាល​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​ការ​បិទ​ច្រក​ព្រំ​ដែន​នឹង​ត្រូវ​បន្ដ​ដល់​ថ្ងៃ​ណា​នោះ​ទេ ខណៈ​ដែល​គោលការណ៍​ផ្សេង​ៗ​នឹង​ត្រូវ​បាន​អនុវត្ត។

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ស្វែង​រក​ឃើញ​ថា​នេះ​ជា​មេរោគ​ប្រភេទ​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​រោគ​សញ្ញា​របស់​វា​ស្រដៀង​ទៅ​នឹង​ជំងឺ SARS ដែល​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០០៣ ដែល​ចម្លង​មនុស្ស​ជាង ៨​ពាន់​នាក់ និង​សម្លាប់ ៧៧៤​នាក់​ទៀត​ផង។ ជំងឺ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​ជា​ច្រើន ដោយ​ពួកគេ​ចាប់​ផ្ដើម​បង្កើន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​ចូល​ក្នុង​ប្រទេស ដោយ​ដាក់​ឧបករណ៍​ស្កេន​កម្ដៅ​ខ្លួន​រក​រោគ​សញ្ញា​នៃ​មេរោគ មុន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់