• 2020-01-31 02:15:18
  • ព័ត៌មាន

រំជួលចិត្ត! ពេទ្យស្រីលះបង់កាត់សក់វែងចោល មុនចេញទៅសង្គ្រោះនៅទីក្រុង Wuhan (មានវីដេអូ)

  • 2020-01-31 02:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រូ​ពេទ្យ​មក​ពី​គ្រប់​តំបន់​ក្នុង​ប្រទេស​ចិន កំពុង​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង Wuhan ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ជំងឺ ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា​កំពុង​រាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរ។ នៅ​ក្នុង​វីដេអូ​មួយ គេ​ឃើញ គ្រូ​ពេទ្យ​ស្រី​មួយ​ក្រុម​នាំ​គ្នា​កាត់​សក់​ខ្លី ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ ក៏ដូចជា​កាត់​បន្ថយ​ការ​បែកញើស​ដែល​បង្ក​បាក់តេរី ​មុន​ចេញ​ទៅ​ទីក្រុង Wuhan។ សម្រាប់​ស្ត្រី សក់​គឺ​ពិត​ជា​មាន​តម្លៃ​និង​បង្ហាញ​ពី​សម្រស់​របស់​ពួកគេ ប៉ុន្តែ​សម្រាប់​ក្រុម​គ្រូ​ពេទ្យ​នេះ​​វិញ សុខ​ចិត្ត​លះ​បង់​ដើម្បី​ជួយ​អ្នក​ជំងឺ​គួរ​ឲ្យ​សរសើរ​បំផុត។

ខាងក្រោម​នេះ គឺជាទិដ្ឋភាព ពេទ្យស្រីលះបង់កាត់សក់វែងចោល មុនចេញទៅសង្គ្រោះនៅទីក្រុង Wuhan ៖

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ worldfortravel ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់