• 2020-02-04 02:42:28
  • ព័ត៌មាន

មើលវីដេអូនេះ ទើបដឹងថាចិនខ្លាំងប៉ុណ្ណាដែលអាចសង់មន្ទីរពេទ្យមួយ ត្រឹមពេល ១០ថ្ងៃ

  • 2020-02-04 02:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យ​ថ្មី​ឈ្មោះ​ថា Huoshenshan ត្រូវ​បាន​សាងសង់​ឡើង​ត្រឹម​រយៈ​ពេល ១០​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ក្នុង​ទីក្រុង Wuhan ដោយ​ប្រើប្រាស់​គ្រឿង​ចក្រ​ច្រើន​គ្រឿង និង​កម្មករ​រាប់​ពាន់​នាក់​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ។ ​មន្ទីរពេទ្យ​ទំហំ ២៥ ០០០ ម៉ែត្រ​ការ៉េ​នឹង​​អាច​ទទួល​អ្នក​ជំងឺ​បាន ១ ពាន់​នាក់ ដោយ​មាន​គ្រែ​ចំនួន ១ ពាន់។ បុគ្គលិក​ពេទ្យ​ចំនួន ១ ៤០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ថ្មី​នេះ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​កូរ៉ូណា​វីរុស។ មន្ទីរពេទ្យបាន​ចាប់​បើក​ទ្វារ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី ៣​ខែ​មករា ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុប កើន​ដល់​ ២០ ៤៣៨ ករណី​ហើយ​ និង​អ្នកស្លាប់​កើន​ដល់ ៤២៥​នាក់​​បើគិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ៕

ខាងក្រោមនេះ គឺជាវីដេអូដែលចិនសង់មន្ទីរពេទ្យមួយ ប្រើពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់