• 2020-02-07 06:43:01
  • ព័ត៌មាន

ស្ទើរមិនគួរឲ្យជឿ! ទីក្រុង​សៀងហៃ ប្រែជាស្ងាត់ជ្រងំក្រោយផ្ទុះកូរ៉ូណាវីរុសនៅចិន (មានវីដេអូ)

  • 2020-02-07 06:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​កូរ៉ូណា​វីរុស​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង Wuhan និង​បន្ដ​រាលដាល​ទូទាំង​ប្រទេស​ចិន​ក៏​ដូច​ជា​បណ្ដា​ប្រទេស​ជាង ២០​ទៀត នៅទីក្រុង​សៀងហៃ​ឯណេះ​វិញ បាន​ប្រែ​ពី​ទីក្រុង​ធ្លាប់​មាន​មនុស្ស​ធ្វើ​ដំណើរ​អូរអ​មក​ជា​ស្ងាត់​ជ្រងំ​។

នៅ​ថ្ងៃ​ទី ៦ខែ​កុម្ភៈ​នេះ អ្នក​រាយការណ៍​របស់ BBC លោក Robin Brant បាន​ថត​វីដេអូ​ទិដ្ឋភាព​ស្ងាត់​ជ្រងំ​នៅ​តាម​ខ្សែ​រថភ្លើង និង​ផ្លូវ​ធំ​ៗក្នុង​ទីក្រុង​សៀងហៃ។ ជា​ធម្មតា មនុស្ស​រាប់​សិប​លាន​នាក់ បាន​ធ្វើ​ដំណើរ​តាម​ខ្សែ​រថភ្លើង​ក្រោម​ដី​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ផ្ទុះ​វីរុស​កូរ៉ូណា​ឡើង​មក ប្រជាជន​ភាគ​ច្រើន​សម្រេច​ចិត្ត​នៅ​ផ្ទះ​មិន​ចេញ​ក្រៅ​ដើម្បី​ការ​ពារ​ពី​ការ​ឆ្លង​វីរុស​នេះ។ ក្រៅ​ពី​នេះ ហាង​ទំនិញ, អាជីវកម្ម និង​ផ្សារ​ទំនើប​ផ្សេង​ៗ ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន ខណៈ​ដែល​នៅ​តាម​ផ្លូវ​ដែល​ធ្លាប់​តែ​មមាញឹក ប្រែ​មក​ជា​ទូលាយ​មិន​សូវ​មាន​ការ​ធ្វើ​ចរាចរ។​

គួរឲ្យ​ដឹង​ថា មកទល់​ពេល​នេះ ចំនួនអ្នកស្លាប់ជាផ្លូវការពីការផ្ទុះឡើងនៃវីរុស​កូរ៉ូណា បានកើនឡើងនៅថ្ងៃសុក្រ (៧ កុម្ភៈ) ដល់ ៦៣៦ នាក់ហើយ​ដោយរដ្ឋាភិបាលនិយាយថាការឆ្លងសរុបបានកើនឡើងដល់ ៣០,០០០ នាក់៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់