• 2020-02-10 02:42:22
  • ព័ត៌មាន

ពលរដ្ឋថៃរាប់ពាន់នាក់ ដុតទៀនរំឮក​វិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារទាហានបាញ់រះ

  • 2020-02-10 02:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ថៃ​រាប់​ពាន់​នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នាំ​គ្នា​ដុត​ទៀត​ដើម្បី​ធ្វើ​ពិធី​រំឮក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ដោយ​សារ​ទាហាន​ឈ្មោះ Jakraphanth  បាញ់​រះ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​ធ្វើ​ពិធី​បន់ស្រន់​ខណៈ​ពេល​ដែល​ពលរដ្ឋ​នាំ​គ្នា​ដាក់​ផ្កា​ស​ដើម្បី​ជា​ការ​ចងចាំ​នៅ​រូប​សំណាក់​ដ៏​ល្បី​របស់​វីរៈបុរស Thao Suranari នៅ​ទីក្រុង Nakhon Ratchasima។ ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់ គឺនៅមជ្ឈមណ្ឌលផ្សារទំនើប 21 Terminal ដែល​បុរស​ជា​ខ្មាន់​កាំ​ភ្លើង​បើក​ការ​វាយប្រហារ។ ទាហាន Jakraphanth ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​បាញ់​សម្លាប់​មេបញ្ជាការ​របស់​ខ្លួន​ឯង ដោយសារ​តែ​មាន​ទំនាស់​គ្នា​រឿង​ដី​ធ្លី។ ក្រោយ​ពី​នោះ​មក រូបគេ​បាន​ដើរ​បាញ់​គេ បាញ់​ឯង​ពេញ​ទីក្រុង ​Nakhon Ratchasima ​ដែល​មាន​មនុស្ស​ស្លាប់​ និង​​រង​របួស​ជា​ច្រើន​នាក់។

ប៉ូលិស​ថៃ បាន​ចំណាយ​ពេល​រហូតដល់ ១៧​ម៉ោង​ដើម្បី​ឡោម​ព័ទ្ធ​ផ្សារ​ទំនើប​មុន​ពេល​ដែល​បុរស​ខ្មាន់​កាំ​ភ្លើង ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​អាទិត្យ។ ក្រោយ​កើត​ហេតុ​មនុស្ស​យ៉ាង​ហោច ២៩​នាក់​ត្រូវ​បាន​សម្លាប់ និង ៥៧​នាក់​ផ្សេង​ទៀត​រង​របួស៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់