• 2020-02-17 08:45:00
  • ព័ត៌មាន

កាលនៅក្មេងសង្ហាធម្មតាដល់ធំឡើងតែងខ្លួន ស្អាតរហូតមនុស្សស្រីសុំខ្មាស ព្រោះស្អាតពេក

  • 2020-02-17 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លូត​លាស់​របស់​ក្មេង​ប្រុស​រូប​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់​​នៅ​​អ្វី​ដែល​ខ្លួន​កំពុង​មើល​ឃើញ។

អ្នក​ណា​ក៏​ដឹង​ដែល​ថា នៅ​ពេល​ធំ​ឡើង ចេះ​ស្លៀក​ពាក់ ចេះ​ធ្វើ​ខ្លួន​ជាង​មុន អ្នក​ណាៗ​ក៏​អាច​អាប់ដេត​សម្រស់​បាន​គួរ​ឲ្យ​កត់​សម្គាល់។ មាន​ច្រើន​ករណី​មក​ហើយ ដែល​​គេ​សង្កេត​ឃើញ​ថា មនុស្សស្រី​មិន​តិច​ឡើយ​ដែល​ធ្វើ​ឲ្យ​គេ​មើល​សឹង​លែង​ស្គាល់​ដោយ​ការ​សម្រក​គីឡូ ក៏​ដូច​ជា​ផ្លាស់​ប្ដូរ​ស្ទីល​ធ្វើ​ខ្លួន។

ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​ឆ្ងល់​ថា បើ​មនុស្ស​ស្រី​អាច​ផ្លាស់​ប្ដូរ​បែប​នេះ ចុះ​មនុស្ស​ប្រុស​វិញ​នឹង​ផ្លាស់​ប្ដូ​រ​យ៉ាង​ម៉េច​វិញ​​ផង​ដែរ។ ខណៈ​ក្មេង​ប្រុស​ខ្លះ ពេល​ធំ​ឡើង​ចេះ​តែង​ខ្លួន​នឹង​ប្រែ​ជា​សង្ហា​នោះ ក៏​មាន​ក្មេង​ប្រុស​មួយ​រូប ពេល​ក្មេង​មើល​ទៅ​​ធម្មតា ស្រាប់​តែ​ធំ​ឡើង​ប្រែ​ជា​ស្រី​ស្អាត​ទៅ​វិញ។ អ្នក​ពិត​ជា​​អាន​​មិន​ច្រឡំ​ឡើយ ក្មេង​ប្រុស​រូប​នេះ​គឺ​ប្រែ​ទៅ​ជា​ស្អាត​ជាង​មនុស្ស​ស្រី​ពិត​មែន។

តាម​នោះ​ដែរ បុរស​ម្នាក់​ឈ្មោះ Ning Jing មក​ពី​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​​អ្នក​តាម​ដាន​បណ្ដាញ​សង្គម​​ភ្ញាក់​មិន​តិច​ឡើយ នៅ​ពេល​ស្រាប់​តែ​តែង​ខ្លួន​ទៅ​ជា​ស្រី​ ហើយ​ស្អាត​ខ្លាំង​ទៀត​ផង។ ដោយ​សារ​តែ​មាន​រាង​ស្ដើង​ ខ្ពស់ គួប​ផ្សំ​នឹង​ស្បែក​ស​ផង​នោះ បាន​ធ្វើ​ឲ្យ Ning Jing ទាក់​ទាញ​មនុស្ស​ប្រុស​មិន​តិច​ឡើយ។

តាម​​ការ​រៀប​រាប់​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម Ning Jing មាន​កម្ពស់​ ១.៧៨ម និង​​ទម្ងន់ ៥២​គីឡូ។ មនុស្ស​មិន​តិច​ឡើយ​បាន​សរសើរ​ថា ដោយ​សារ​តែ​ពេល​តែង​ខ្លួន​ជា​ប្រុស បុរស​រូប​នេះ​ស្អាត​ស្រាប់ ដូច​នេះ​នៅ​ពេល​ស្លៀក​ពាក់​ជា​ស្រី ក៏​លោក​មើល​ទៅ​មិន​ឆ្គង​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់