- 2020-02-18 03:27:34
- ព័ត៌មាន
អតីតមេដឹកនាំបក្សភឿថៃ ជាប់ពន្ធនាគារពីរឆ្នាំ ពីបទលក់ដីវត្តធ្វើទីលានវាយកូនហ្គោល
- 2020-02-18 03:27:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមេដឹកនាំបក្សភឿថៃ ជាប់ពន្ធនាគារពីរឆ្នាំ ពីបទលក់ដីវត្តធ្វើទីលានវាយកូនហ្គោល
ចន្លោះមិនឃើញ
អតីតមេដឹកនាំបក្សភឿថៃលោក Yongyuth Wichaidit នឹងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំក្រោយពេលដែលសារឧទ្ធរណ៍បានបដិសេធសំណើដើម្បីប្តឹងឧទ្ធរណ៍សេចក្តីសម្រេចរបស់លោកកាលពីឆ្នាំមុន ដែលបានរកឃើញថាគាត់មានកំហុសក្នុងការអនុញ្ញាតឱ្យលក់ដីវត្តអារាមដើម្បីបើកផ្លូវសម្រាប់ធ្វើទីលានវាយកូនហ្គោល។
យោងតាម Bangkokpost ឲ្យដឹងថាមន្ត្រីពន្ធនាគារ បាននាំខ្លួនលោក Yongyuth ទៅកាន់ពន្ធនាការបាងកក Remand ក្រោយពេលដែលចៅក្រមសម្រេចមិនបញ្ជូនរឿងក្ដីទៅតុលាការកំពូល។ ប្រធានពន្ធនាគារលោក Krit Krasaethip បានមានប្រសាសន៍ថា “លោកនឹងត្រូវ បានអនុវត្តក្រោមបទបញ្ជាពន្ធនាគារដោយគ្មានសិទ្ធិតវ៉ា” បើទោះបីជាការពិនិត្យសុខភាពជាចាំបាច់នៅពន្ធនាគារ រកឃើញថាលោក Yongyuth កំពុងមានជំងឺរលាកសន្លាក់, ជំងឺបេះដូង និងជំងឺដក់ទឹកក្នុងភ្នែកក៏ដោយ។
គួរឲ្យដឹងថា គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដែលបានស៊ើបអង្កេតការលក់ដីនេះ បានរកឃើញថាលោក Yongyuth មានកំហុសក្នុងការលុបចោលបទបញ្ជារបស់នាយកដ្ឋានដីធ្លីដែលបានដកហូតការលក់ដីមានទំហំ ជាង ១១៧ ហិចតាដែលជាកម្មសិទ្ធិរបស់វត្តថាមគីរីរ៉ា ទៅឲ្យក្រុមហ៊ុនឯកជន Alpine រៀលអ៊ីស្ទេត និងក្លឹបកូនហ្គោល Alpine កាលពីឆ្នាំ ២០០២៕