- 2020-02-19 01:09:15
- ព័ត៌មាន
អ្នកលេង Challenge ថ្មី "ឲ្យគេហក់រួចធាក់គេផ្ងារក្រោយ" អាចជាប់គុកដល់ ១០ឆ្នាំ (វីដេអូ)
- 2020-02-19 01:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេង Challenge ថ្មី "ឲ្យគេហក់រួចធាក់គេផ្ងារក្រោយ" អាចជាប់គុកដល់ ១០ឆ្នាំ (វីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉ូលីសថៃបានព្រមានអ្នកលេងអ៊ីនធឺណិតក្នុងប្រទេសរបស់ខ្លួន កំពុងឲ្យសាកល្បងលេង Challenge ថ្មី ដែលកំពុងល្បីខ្លាំងនៅលើបណ្តាញសង្គម Tiktok ដោយសារតែមានករណីស្លាប់ និងរបួសធ្ងន់ធ្ងរ។
Challenge ថ្មីនោះ ត្រូវបានគេហៅថា "Tripping Jump Challenge” ឬ "Skullbreaker Challenge”។ ប៉ូលីសថៃបញ្ជាក់ថា អ្នកលេង Challenge ថ្មីនេះអាចនឹងត្រូវផ្តន្ទាទោស និងជាប់គុកបាន ដោយសារតែលទ្ធផលអាចឲ្យមានអ្នកស្លាប់ និងរបួស។
របៀបលេង “Tripping Jump Challenge” ឬ "Skullbreaker Challenge” គឺត្រូវមានអ្នកចូលរួម ៣នាក់ ដោយមនុស្ស២នាក់ដែលនៅឈរសងខាង បញ្ឆោតឲ្យអ្នកនៅឈរកណ្តាលហក់ រួចក៏ធាក់ជើងគេឲ្យផ្ងារក្រោយ។
លោកវរសេនីយ៍ទោ Kissana Phathanacharoen បាននិយាយថា សកម្មភាពនេះមិនគួរគប្បីចម្លងតាមឡើយ ដោយសារវាអាចបណ្តាលឲ្យរងរបួស ពិការ ឬស្លាប់បាន ហើយអ្នកបង្កអាចជាប់គុក ២ឆ្នាំ និងពិន័យ ៤០ ០០០បាត (ប្រហែល ១ ៣០០ដុល្លារ)។ មិនតែប៉ុណ្ណោះ ក្នុងករណីបង្កឲ្យមនុស្សស្លាប់ ពិការ ឬប៉ះពាល់ដល់រាងកាយធ្ងន់ធ្ងរ នឹងត្រូវទទួលពិន័យជាប់គុកដល់ ១០ឆ្នាំ៕
សូមទស្សនាវីដេអូ Tripping Jump Challenge ខាងក្រោម៖