• 2020-02-20 02:51:15
  • ព័ត៌មាន

មកមើល ប្រភេទសត្វក្តាន់ដែលជិតផុតពូជ តែមាននៅកម្ពុជា

  • 2020-02-20 02:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

Panolia eldii ជាប្រភេទសត្វក្តាន់កម្រមួយក្បាលដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ដែលសព្វថ្ងៃនេះត្រូវបានគេប្រទះឃើញនៅតាមប្រទេសមួយចំនួនដូចជា ឡាវ មីយ៉ាន់ម៉ា ចិន ឥណ្ឌា និង កម្ពុជាផងដែរ។ ប្រភេទសត្វក្ដាន់កម្រប្រភេទនេះមានលក្ខណៈពិសេសនៅត្រង់ស្នែងកោងដ៏រឹងមាំ ប្រវែងជាងមួយម៉ែត្រ រួមជាមួយនឹងរាងកាយដ៏ស្រឡូន ដែលបង្កើតភាពទាក់ទាញ ជាមួយនឹងកាយវិការរហ័សរហួន ដែលមើលទៅគួរអោយកត់សម្គាល់។

សត្វក្តាន់កម្រ Panolia eldii

យោងតាមអង្គការ Wonders of the Mekong បាន​ឲ្យដឹង​ថា Panolia eldii ជាប្រភេទសត្វក្ដាន់ដែលមានចរិតស្លូតបូត ច្រើនប្រទះឃើញនៅតាមតំបន់ ដែលទទួលរងការបំផ្លាញ ហើយគេសង្កេតឃើញថា សត្វក្ដាន់ប្រភេទនេះស៊ីស្មៅជាអាហារ។ គួរបញ្ជាក់ដែរថា សត្វក្ដាន់ប្រភេទនេះ ត្រូវបានចុះបញ្ជីនៅក្នុង IUCN ជាប្រភេទសត្វដែលជិតផុតពូជ ដោយសារតែការប្រមាញ់ចង់បានស្នែងដ៏គួរអោយចាប់អារម្មណ៌របស់ពួកវា៕

ប្រភព៖ Wonders of the Mekong

អត្ថបទ៖​ Art

មតិយោបល់
អត្ថបទថ្មី