- 2020-02-20 03:17:44
- ព័ត៌មាន
គួរឲ្យសរសើរ! អាមេរិកបញ្ជូនឧបករណ៍ការពារ ១៦តោន ទៅឲ្យចិនប្រយុទ្ធកូរ៉ូណាវីរុស
- 2020-02-20 03:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! អាមេរិកបញ្ជូនឧបករណ៍ការពារ ១៦តោន ទៅឲ្យចិនប្រយុទ្ធកូរ៉ូណាវីរុស
ចន្លោះមិនឃើញ
រដ្ឋាភិបាលក្រុងប៉េកាំងឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានទទួលសម្ភារជាង ១៦តោនពីសហរដ្ឋអាមេរិកដែលមានដូចជាម៉ាស់ និងឧបករណ៍ការពារផ្សេងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយថាប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ ១០០ លានដុល្លារដែលធ្លាប់បានសន្យាកាលពីថ្ងៃទី ៨ខែកុម្ភៈ ដើម្បីជួយចិនទប់ទល់នឹងការផ្ទុះឡើងកូរ៉ូណាវីរុស។ លោក Geng បានមានប្រសាសន៍ថា “ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ប្រទេសទាំងអស់ចាំបាច់ត្រូវតែចូលរួម។ យើងសង្ឃឹមថាការបរិច្ចាគ ១០០ លានដុល្លារអាមេរិកដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានសន្យា នឹងធ្វើឱ្យប្រទេសចិននិងប្រទេសដទៃទៀតទទួលបានផ្លែផ្កាឆាប់ៗនេះ។"
គួរបញ្ជាក់ថា ការទទួលជំនួយពីអាមេរិកនេះ បានធ្វើឡើងស្របពេលដែលកូរ៉ូណាវីរុសដែលផ្ទុះឡើងដំបូងក្នុងទីក្រុង Wuhan បានសម្លាប់មនុស្ស ២ ១១៨នាក់ហើយ ខណៈពេលដែលមនុស្ស ៧៤ ៥៧៦នាក់ផ្សេងទៀតឆ្លងជំងឺ បើគិតមកត្រឹមពេលនេះ៕