• 2020-02-20 13:17:08
  • ព័ត៌មាន

ក្រសួង​៖ អ្នក​ដំណើរ​ចុងក្រោយ និង​បុគ្គលិក​នាវា Westerdam មិន​មាន​ផ្ទុក​វីរុស​ Covid19 ទេ

  • 2020-02-20 13:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន​នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​ស្ដី​ពី​ សុខភាព​របស់​អ្នក​ដំណើរ​ដែល​នៅ​សេសសល់ និង​បុគ្គលិក​នាវា​ខ្នាត​ធំ MS Westerdam។

បើ​តាម​លិខិត​របស់​ក្រសួង​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា សំណាក​នៃ​ការ​ធ្វើ​តេស្ត​សុខភាព​របស់​អ្នក​ទាំង​អស់​ ដែល​នៅ​លើ​កប៉ាល់​ខាង​លើ​នេះ​មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី (Covid 19) ឡើយ។

លើសពីនេះទៀត ក្រសួង​បាន​ប្រកាស​ថា​ស្ថានភាព​អ្នក​ដំណើរ​ និង​អ្នក​បម្រើ​ការ​លើ​នាវា​ដែល​នៅ​សល់​សរុប ១,៥៨០នាក់ មិន​មាន​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ និង​មាន​ស្ថានភាព​សុខភាព​ធម្មតា ហើយ​ព្រម​ទាំង​មិន​មាន​អ្នក​ឡើង​កម្ដៅ​ខ្លួន​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ទល់​ពេល​នេះ​ កប៉ាល់​ហុល្លង់-អាមេរិក​បាន​ចាកចេញ​ពី​ដែនដី​រដ្ឋបាល​ពិសេស​ហុងកុង រយៈពេល​ ២០ថ្ងៃ​ហើយ៕

ខាង​ក្រោម​នេះ ជា​សេចក្ដីប្រកាស​ព័ត៌មាន​លម្អិត​របស់​ក្រសួង​សុខាភិបាល៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់