• 2020-02-24 05:10:00
  • ព័ត៌មាន

ពន្យារ​មង្គលការ​ ដើម្បី​ទៅ​ព្យាបាល​អ្នក​ជំងឺ​កូរ៉ូណា វេជ្ជបណ្ឌិត​ទទួល​មរណភាព​ក្នុង​វ័យ​២៩​ ឆ្នាំ

  • 2020-02-24 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​វេជ្ជបណ្ឌិត Beng Yue Hua បាន​លាចាកលោក​ជា​រៀង​រហូត​នៅ​វ័យ​២៩​ឆ្នាំ ដោយ​គ្មាន​ឱកាស​កាន់​ដៃនារីដែល​ខ្លួន​ស្រលាញ់​ចូល​រោង​ការ​ឡើយ។

ប្រសិន​បើ​គ្មាន​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ លោក​វេជ្ជបណ្ឌិត Beng Yue Hua ធ្វើ​ការ​នៅ​មន្ទីរពេទ្យ Jiang Xia ទីក្រុង Wuhan ប្រទេស​ចិន នឹង​ត្រូវ​ចូល​រោងការ​នៅ​​ក្នុង​ខែ​កុម្ភៈ​​នេះ។ យ៉ាងណាក្ដី​ដោយ​សារ​តែ​រាតត្បាត​នៃ​វីរុស​ខាង​លើ លោក​វេជ្ជបណ្ឌិត​រូប​​នេះ ត្រូវ​ពន្យា​រមង្គលការ​ខ្លួន ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។ ខណៈ​កំពុង​រវល់​បំផុត មិត្ត​រួម​ការងារ​របស់​ពេទ្យ​២៩​ឆ្នាំ បាន​សួរ​លោក​ថា ចង់​ដក​ឃ្លា​ទៅ​មើល​ប្រពន្ធ​ឬ​អត់ ពេទ្យ​វ័យ​២៩​ឆ្នាំ បាន​គ្រវី​ក្បាល ហើយ​​ឲ្យ​ពេទ្យ​ចាស់​ៗ​ទៅ​សម្រាក​វិញ ​ដ្បិត​លោក​គិត​ថា​ខ្លួន​នៅ​ក្មេង។

យ៉ាងណាក្ដី មក​ដល់​ថ្ងៃ​ទី ២៥ ខែ​មករា វេជ្ជបណ្ឌិត Beng ត្រូវ​ចូល​ពេទ្យ​ដោយ​សារ​ខ្លួន​បាន​ឆ្លង​វីរុស កូរ៉ូណា​ទៅ​ហើយ។ លោក​ត្រូវ​រលាក​សួត​ជា​ទំងន់។ ទោះ​បី​ជា​ត្រូវ​បាន​មើល​ថែ​យ៉ាង​ដិតដល់ តែ​ដល់​យប់​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ លោក​បាន​ទទួល​មរណភាព​ក្នុង​វ័យ​២៩​ឆ្នាំ។

រូបភាព​ចុង​ក្រោយ របស់​ពេទ្យរូប​នេះ នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​បាន​ធ្វើ​ឲ្យ​គេ​ស្រណោះ​ជា​ខ្លាំង ​ដ្បិត​សុខភាព​ខ្សោយ​ហើយ តែ​លោក​នៅ​តែ​ខំ​ញញឺម។ នៅ​ពេល​នេះ អ្នក​ដែល​គេ​អាណិត​ជាង​គេ​គឺ​គូ​ដណ្ដឹង​របស់​លោក ដែល​បាន​បាត់​បង់​អនាគត​ស្វាមី​របស់​ខ្លួន​ជា​រៀង​រហូត៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់