• 2020-02-25 03:45:02
  • ព័ត៌មាន

សម្រង់សម្ដីរបស់សម្តេចតេជោ ហ៊ុន សែន ព្រឹកនេះ

  • 2020-02-25 03:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះជាប្រសាសន៌ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ នឹង វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០។

  • មន្ត្រីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ៖ ពាក្យថាខ្ញុំបម្រើ នៅក្នុងន័យនេះគឺជាការសំដៅទៅលើមន្ត្រីល្អ ដែលមានភាពស្មោះត្រង់ក្នុងបម្រើការងារជូនទៅដល់ប្រជាជន។

  • មន្ត្រីទាំងអស់គឺមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជាមន្ត្រីជើងពីរ៖ មន្ត្រីជើងពីរ ជាមន្ត្រីដែលរត់រកការងារ មិនមែនអង្គុយតែក្នុងការិយាល័យ រងចាំការងារនោះទេ។

  • មន្ត្រីទាំងអស់សូមចៀសវាងរឿង ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥៖ មន្ត្រីពូកែមិនពាក់សក្តិអោយសាច់ញាតិដោយគ្មានការតែងតាំងនោះទេ៕

អត្ថបទ៖​ Art

មតិយោបល់