• 2020-02-25 07:07:35
  • ព័ត៌មាន

មកមើល ទិដ្ឋភាពពលរដ្ឋកូរ៉េរាប់ពាន់នាក់ តម្រង់ជួរចាំទិញម៉ាស ក្រោយ COVID-19វាយប្រហារ

  • 2020-02-25 07:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនរាប់ពាន់នាក់ ត្រូវបានគេថតជាប់​កំពុង​តម្រង់​ជួរ​ចាំ​ទិញ​ម៉ាស​នៅទីក្រុងកណ្តាលនៃការផ្ទុះឡើងនៃកូរ៉ូណាវីរុស​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ ជួរ​មនុស្ស​យ៉ាង​វែង ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ច្រក​ទ្វារ​នៃ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Daegu កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ពលរដ្ឋ​ចាប់​ផ្ដើម​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហារ​ដែល​ផ្ទុះ​ឡើង​នេះ។ ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដោយ​សារ​ពេល​នេះ កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​ពីរ​បន្ទាប់​ពី​ចិន​ដែល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​បំផុត។ គិត​មក​ត្រឹម​ពេល​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ថា​មាន​មនុស្ស ៨​នាក់​ស្លាប់​ដោយ​សារ​កូរ៉ូណាវីរុស ខណៈ​ដែល ៨៣០​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺ​នេះ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពពលរដ្ឋកូរ៉េរាប់ពាន់នាក់ តម្រង់ជួរចាំទិញម៉ាស ក្រោយ COVID-19វាយប្រហារ ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់