• 2020-02-27 01:41:27
  • ព័ត៌មាន

ប្រទេស​អាស៊ាន​ចំនួន ៤ ដែល​មិន​មាន​ស្ថាប័នព្រឹទ្ធសភា

  • 2020-02-27 01:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​តំបន់​អាស៊ាន​យើង ពោរពេញ​ដោយ​ភាព​ចម្រុះ​គ្នា​មិន​ថា វប្បធម៌ ឬ រចនាសម្ព័ន្ធ​នយោបាយ​ឡើយ។ បើ​និយាយ​ពី​អង្គ​នីតិប្បញ្ញត្តិ​ (ស្ថាប័ន​តាក់តែង​ច្បាប់) វិញ ប្រទេស​ខ្លះ​មាន​សភា ២ ថ្នាក់ ហើយ​ប្រទេស​ខ្លះ​មាន​តែ​មួយ​ថ្នាក់​ទេ។

ខាង​ក្រោម​នេះ​ជា​ប្រទេស​អាស៊ាន​ទាំង ៤ ដែល​មិន​មាន​ព្រឹទ្ធសភា៖

ប្រ៊ុយណេ៖ មាន​សភា​ឈ្មោះ ក្រុម​ប្រឹក្សា​នីតិប្បញ្ញត្តិ​ប្រ៊ុយណេ ដែល​មាន​ ២០អាសនៈ។

ឡាវ៖ មាន​សភា​តែ​មួយ​ថ្នាក់​ឈ្មោះ​ថា រដ្ឋសភា​ជាតិ ដែល​មាន​ ១៤៩ អាសនៈ។

សិង្ហបុរី៖ មាន​សភា​តែ​មួយ​ថ្នាក់​ឈ្មោះ​ថា សភា​នៃ​សិង្ហបុរី ដែល​មាន ១០១​អាសនៈ។

វៀតណាម៖ មាន​សភា​តែ​មួយ​ថ្នាក់​ឈ្មោះ​ថា សភា​ជាតិ​វៀតណាម ដែល​មាន ៥០០អាសនៈ៕

អាន៖ មក​​ដឹង​​ចំនួន​យុវជន​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត

ប្រភព៖ ASEAN Information Center

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់