• 2020-03-04 02:14:54
  • ព័ត៌មាន

ដល់ដំណាក់កាលហើយ! ធនាគារពិភពលោក បញ្ចេញលុយ ១២ប៊ីលានដុល្លារ ប្រយុទ្ធកូរ៉ូណាវីរុស

  • 2020-03-04 02:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ពិភពលោក បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ១២​ប៊ីលាន​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ថ្មី​ដែល​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន។

យោង​តាម​ប្រធានធនាគារពិភពលោកលោក David Malpass បានប្រាប់អ្នកយកព័ត៌មានថា “ គោលដៅរបស់​យើង គឺផ្តល់នូវសកម្មភាពរហ័ស និងមានប្រសិទ្ធភាពដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនានា។” លោកបាន​បន្ថែម​ថា វាមានសារៈសំខាន់ណាស់ដើម្បីទទួលស្គាល់ថា ប្រទេស​ក្រី​ក្រ​មាន​បន្ទុកបន្ថែម" ដែល​ខ្វះ​ខាត​ឧបករណ៍​ផ្សេង​ៗដើម្បី​ការពារការរីករាលដាលនៃ COVID-19។ ជាមួយ​គ្នា​ដែរ នៅក្នុងសេចក្តីថ្លែងការណ៍ឲ្យ​ដឹង​ថា មូលនិធិដែលត្រូវបានកំណត់គោលដៅសម្រាប់ប្រទេសក្រីក្របំផុតនៅលើពិភពលោក អាចត្រូវបានប្រើសម្រាប់ឧបករណ៍វេជ្ជសាស្ត្រ ឬសេវាកម្មសុខភាពហើយនឹងរួមបញ្ចូលជំនាញ ផង​ដែរ។

ប្រធានធនាគារពិភពលោកលោក David Malpass

គួរ​ឲ្យ​ដឹង​ថា វីរុស​កូរ៉ូណា​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស​ជាង ៣​ពាន់​នាក់​ហើយ​ទូទាំង​ពិភពលោក​បើគិត​មក​ទល់​ពេល​នេះ ខណៈ​ដែល​មនុស្ស​ជាង ៩​ម៉ឺន​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី