• 2020-03-17 03:35:00
  • ព័ត៌មាន

បង​ប្អូន​ភ្លោះ​កាល​ពី​ក្មេង​ធាត់១០០​គីឡូ ធំ​ឡើង​នាំ​គ្នា​សម្រក​ទម្ងន់ សង្ហាឡើង​តារា​សុំ​ខ្មាស

  • 2020-03-17 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

កាល​វិវដ្ដ​របស់​បង​ប្អូន​ប្រុស​ភ្លោះ​ចិន​មួយ​គូ ពី​ធាត់​មក​មាន​រាង​ស្គម​ស្អាត​ដូច​ម៉ូដែល​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​ពួក​គេ​សម្រក​គីឡូ​បាន​សម្រេច។

ទោះ​បី​ជា​កូន​ភ្លោះ​ក្ដី ប៉ុន្តែ​មិន​ប្រាកដ​ថា​ពួក​គេ​​មាន​អត្តចរិត ឬ​រូប​សម្បត្តិ​ដូច​គ្នា​ទាំង​ស្រុង​ឡើយ ពោល​កូន​ភ្លោះ​ខ្លះ​មាន​ចំណូល​ចិត្ត​ខុស​គ្នា ហើយ​រូប​សម្បត្តិ​ក៏​ខុស​គ្នា​ផង​ដែរ ដោយ​អាច​ដោយ​សារ​ម្នាក់​យក​ចិត្ត​ទុក​ដាក់​នឹង​សម្រស់ និង​ម្នាក់​ទៀត​មិន​រវីរវល់​ពី​រឿង​នេះ​ជា​ដើម។

យ៉ាងណាក្ដី ដោយ​ឡែក​បង​ប្អូន​ភ្លោះ​ប្រុស​មួយ​គូ មក​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​ដូច​គ្នា​បេះដាក់​នោះ​ទេ ថែម​ទាំង​មាន​ចំណូល​ចិត្ត​មិន​ខុស​គ្នា​ផង​ដែរ។

ជាក់​ស្ដែង កូន​ភ្លោះ​មួយ​គូ​កើត​ឆ្នាំ ១៩៩៣ ឈ្មោះ Wei Zi Wen និង Wei Zi Hao ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ប៉េកាំង ដែល​ជា​សកលវិទ្យាល័យ​លំដាប់​នៅ​ចិន​នោះ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​បង្ហើប​ថា ពួក​គេ​ធ្លាប់​មាន​ទំងន់​ម្នាក់​ៗ ជាង​១០០​គីឡូ​ឯណោះ។

តាម​នោះ​ដែរ នៅ​ពេល​ធាត់ ប្រុស​ស្អាត​ទាំង​២ តែង​ត្រូវ​គេ​ចំអក ឡកឡើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​តូច​ចិត្ត​ជា​ខ្លាំង។ ដោយ​ហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ថា​ត្រូវ​តែ​សម្រក​គីឡូ​ឲ្យ​ទាល់​តែ​បាន។ ជា​លទ្ធផល ពួក​គេ​បាន​ស្រក​អស់​៤០​គីឡូ និង​បច្ចុប្បន្ន ពួក​គេ​ម្នាក់​ៗ​មាន​តែ​ទំងន់​​៦០ គីឡូ​ប៉ុណ្ណោះ។ ជាមួយ​នឹង​រូប​សម្បត្តិ​ស្រស់​សង្ហា​ដូច​បច្ចុប្បន្ន ប្រុស​ស្អាត​ទាំង២ មាន​អ្នក​គាំទ្រ​ជាង​៤​លាន​នាក់​រៀង​ៗ​ខ្លួន លើ​បណ្ដាញ​សង្គម ដែល​ធ្វើ​ឲ្យ​ពួក​គេ​រក​ចំណូល​បាន​ជា​ច្រើន​លើ​អ៊ីនធឺណិត៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់