• 2020-03-18 08:04:20
  • ព័ត៌មាន

ចង់បានអង្ករក្រអូប សុទ្ធល្អ ដឹងទិញអង្ករខែណា ដាំបាយឆ្ងាញ់?

  • 2020-03-18 08:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្ករក្រអូប សុទ្ធល្អ និងដាំបាយឆ្ងាញ់ គឺគេនិយមទិញក្នុងខែ ១ ដល់ខែ ៣ ព្រោះជាប្រភេទអង្ករស្រូវថ្មី”។ នេះជាការលើកឡើងរបស់ លោក ផង់ ផល្លា នាយកគ្រប់គ្រង “ស្រែខ្មែរ” បានប្រាប់ Sabay កាលពីថ្ងៃទី ១៨ ខែមីនានេះ។

មូលហេតុខែ មករា ដល់ខែមីនា ជារដូវអង្ករដាំបាយឆ្ងាញ់ ព្រោះជាប្រភេទស្រូវថ្មី ខណៈអង្ករកើតចេញពីការដាំដុះស្រូវ។ ស្រូវខ្មែរ ដែលមានពូជល្អៗ គឺដាំតែ១រដូវប៉ុណ្ណោះ គឺនិយមដាំដុះ នៅអំឡុងខែ មិថុនា ដល់ខែ ធ្នូ។ ដូច្នេះ នៅអំឡុងខែ វិច្ឆិកា ឬ ខែធ្នូ ជាពេលវេលាច្រូតកាត់ស្រូវ ហើយដល់ខែមករា ត្រូវកិនជាអង្ករ ដែលទើបច្រូតមកថ្មីៗនេះ គេហៅថា អង្ករស្រូវថ្មី។ លោក ផង់ ផល្លា បន្ថែម។

ហេតុអ្វីបានជាស្រូវថ្មី ដាំបាយឆ្ងាញ់ ? មូលហេតុស្រូវថ្មី ដែលទើបកិនចេញពីស្រូវ គឺនៅមានជាតិជ័រច្រើនស្រោបអង្ករ ក្លិនក្រអូបឈ្ងុយ ដូច្នេះ នៅពេលដាំបាយ គឺបាយទន់ និងស្អិត​ រសជាតិ​ផ្អែម ឈ្ងុយ។ លោក ផល្លា ប្រាប់ឲ្យដឹង។

ឆ្លើយតបទៅនឹងការរអ៊ូរទាំរបស់អ្នកទិញខ្លះថា ទិញអង្ករខែខ្លះ ឆ្ងាញ់ ខែខ្លះមិនឆ្ងាញ់ គឺ លោក ផង់ ផល្លា បានពន្យល់ថា កត្តាទាំងនេះ អាចបណ្ដាលមកពី ៖

  • ទី១, ទិញអង្ករស្រូវថ្មី ប៉ុន្ដែទុករយៈពេលយូរ និងការទុកដាក់មិនត្រឹមត្រូវជាដើម។ ដំបូងគាត់ទិញអំឡុងខែ ២ ហើយទុករហូតដល់ខែ ៤ ខែ ៥ ឡើងទៅក្លាយទៅជាអង្ករស្រូវចាស់។ អំឡុង នៃការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេសដូចជា កន្លែងសើម និង ក្ដៅខ្លាំង... ដើម្បីឲ្យគុណភាពល្អ គឺរក្សាតុល្យភាពកម្ដៅ និងនៅកន្លែងស្ងួត ទើបអង្ករនៅមានគុណភាព។

  • ទី២, ទិញប៉ះចំអង្ករលាយ៖ ជួនកាលអ្នកលក់មួយចំនួនតូច មានលាយអង្ករ ដែលធ្វើឲ្យគុណភាពធ្លាក់ចុះ។

  • ទី៣, កសិករប្រើពូជមិនត្រឹមត្រូវ៖ ជួនកាលកសិករ គាត់ដាំដុះតាមទម្លាប់ ហើយរក្សាពូជតៗ ឧទាហរណ៍ ពូជអង្ករស្រូវម្លិះ នៅពេលទុកពូជពីការធ្វើ១ជំនាន់ទៅ១ជំនាន់ទៅធ្វើឲ្យពូជនេះក្លាយក៏មាន។

ចង់បាន​អង្ករ​ផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ ដឹកជូនដោយឥតគិតថ្លៃ ចុច​ទិញទីនេះ ឬ ទូរសព្ទមក 010717206 / 017717206

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់