• 2020-03-24 00:52:15
  • ព័ត៌មាន

ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ នៅអ៊ីតាលី បន្តថយចុះហើយ

  • 2020-03-24 00:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃច័ន្ទ ទី២៣ ខែមីនា នេះ អ៊ីតាលី បានរាយការណ៍ពីចំនួនថយចុះនៃការស្លាប់ និងឆ្លងជំងឺកូវីដ១៩ ដែលបានឆក់យកជីវិតពលរដ្ឋរបស់ខ្លួន អស់ជាង ៦ ០០០នាក់ក្នុងមួយខែ។

អ៊ីតាលី បានមើលឃើញចំនួនអ្នកស្លាប់ថយចុះពី ៧៩៣នាក់នៅថ្ងៃសៅរ៍ ចុះមក ៦៥១នាក់នៅថ្ងៃអាទិត្យ និងបន្តចុះមកត្រឹម ៦០១នាក់នៅថ្ងៃច័ន្ទ។ ដោយឡែក ចំនួនអ្នកឆ្លងវិញក៏បានថយចុះពី ៦ ៥៥៧នាក់នៅថ្ងៃសៅរ៍ មកត្រឹម ៤ ៧៨៩នាក់នៅថ្ងៃច័ន្ទ។

ពលរដ្ឋអ៊ីតាលីសង្ឃឹមយ៉ាងខ្លាំងថា ការរស់នៅជាច្រើនសប្តាហ៍ក្រោមការហាមប្រាមយ៉ាងតឹងរ៉ឹង នឹងអាចទប់ទល់ជំងឺនេះបាន។ គួរឲ្យដឹងថា រហូតមកទល់ពេលនេះ អ៊ីតាលីមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុប ៦ ០៧៧នាក់មកហើយ ពោលគឺច្រើនជាងប្រទេសចិន និងអេស្ប៉ាញបូកចូលគ្នាទៅទៀត៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់