• 2020-03-27 04:00:00
  • ព័ត៌មាន

ជ្រុល​ដៃ​បិទ Filter ប្រុស​ស្អាត​ដូច Deng Lun ធ្លាយ​រូប​សម្បត្តិពិត​ខុស​ឆ្ងាយ

  • 2020-03-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​គ្នា​នឹង​តារា​បណ្ដាញ​សង្គម​នានាដែរ ប្រុស​ស្អាត​មក​ពី​ចិន​ម្នាក់ បាន​បក​អាក្រាត​ខ្លួន​ឯង ដោយ​សារ​ជ្រុល​ដៃ​បិទ filter នៅ​ពេល​កំពុង​ឡាយ​ផ្ទាល់​​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន។

នៅ​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​ដូច​ពេល​បច្ចុប្បន្ន បណ្ដាញ​សង្គម​ជា​ច្រើន​ត្រូវ​បាន​បង្កើត​យ៉ាង​ច្រើន​ដូច​ផ្សិត។ ដោយ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាចក្លាយ​​តារា​បណ្ដាញ​សង្គម​បាន​ទាំង​អស់ ឲ្យ​តែ​អ្នក​មាន​រូបសម្បត្តិ​លេចធ្លោ​បន្តិច។

ជាក់​ស្ដែង ប្រុស​ស្អាត​មួយ​រូប ដែល​មាន​រហស្សនាម​ថា Deng Lun ទី​២​បាន​ល្បី​ឈ្មោះ​ជា​ខ្លាំង​លើ​បណ្ដាញសង្គម​វីដេអូ Tik Tok ព្រោះ​មាន​រូប​សម្បត្តិ​ស្រដៀង​នឹង​តារា​សម្ដែង​ប្រុស​​ល្បី​ឈ្មោះ​ចិន Deng Lun។ រាល់​វីដេអូ​របស់​លោក សុទ្ធតែ​ទទួល​បាន​ការ​ទស្សនា​រាប់​សែន​ដង។

យ៉ាង​ណា​ក្ដី គ្រប់​យ៉ាង​ត្រូវ​បាន​លាត​ត្រដាង​​កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​លោក​ឡាយ​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ ហើយ​ជ្រុល​ដៃ​ចុច​បិទ Filter Fធ្វើ​ឲ្យ​មុខ​ពិត​របស់​លោក​ត្រូវចេញ​មក ដោយ​ធាតុ​ពិត​ ទម្រង់​មុខ​លោក​មិនដូច​តារា​សម្ដែងប្រុស Deng Lun ទៀត​ឡើយ។ ក្រោយ​ពេល​ឃើញ​បែក​ធ្លាយ​បែប​នេះ ទស្សនិកជន​បាន​លាន់​មាត់​ថា សម័យ​នេះ​ មិន​មែន​មាន​តែ​មនុស្ស​ស្រី​នោះ​ទេ​ដែល​ប្រើ Filter កែ​មុខ​ឲ្យ​ស្អាត​ ដោយ​មនុស្ស​ប្រុស​ក៏​និយម​ Filter នេះ​មិន​តិច​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់