• 2017-04-21 01:56:03
  • ព័ត៌មាន

១៥សន្លឹក រូបថតពណ៌​រស់រវើក នៃទាហាន​ស្រីរុស្ស៊ី ជំនាញបាញ់ស៊ីប ក្នុងសង្គ្រាម​លោកលើកទី២

  • 2017-04-21 01:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ចាក់​ពណ៌ (រូប​ដើម​ពណ៌​ស​ខ្មៅ) ជា​ច្រើន​សន្លឹក ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​បង្ហាញ​ឲ្យ​ឃើញ ទាហាន​ស្រី​រុស្ស៊ី​ជំនាញ​បាញ់​កាំភ្លើង​ស៊ីប​ដ៏​សាហាវ ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២។

រូបថត​ទាំង​នោះ​ត្រូវ​បាន​ចាក់​ពណ៌​យ៉ាង​រស់​រវើក ដោយ​វិចិត្រករ​ជនជាតិ​រុស្ស៊ី ឈ្មោះ Olga Shirnina មក​ពី​ទីក្រុង​មូស្គូ។ នៅ​ក្នុង​នោះ ទាហាន​ស្រី​ម្នាក់ មាន​ឈ្មោះ​ថា Lyudmila Pavlichenko ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​បាញ់​កាំភ្លើង​ស៊ីប​ដ៏​ជោគជ័យ​បំផុត​ម្នាក់ ហើយ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Lady Death» បន្ទាប់​ពី​បាន​សម្លាប់​កងទ័ព Nazi របស់​អាល្លឺម៉ង់ រហូត​ដល់​ទៅ ៣០៩​នាក់។

Lyudmila Pavlichenko បាន​ចូល​រួម​ជាមួយ​កងពល «25th Rifle Division« របស់​កងទ័ព​ក្រហម «Red Army» នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៩៤១ ជាមួយ​ទាហាន​ស្រី​បាញ់​កាំភ្លើង​ស៊ីប ប្រមាណ​ជា ២០០០​នាក់​ផ្សេង​ទៀត ប៉ុន្តែ​ក្នុង​នោះ​មាន​តែ ៥០០​នាក់​ប៉ុណ្ណោះ បាន​រស់​រាន​មាន​ជីវិត ក្រោយ​សង្គ្រាម​លោក​លើក​ទី​២៕

តោះ! ទៅ​ទស្សនា​រូបថត​នោះ​ទាំង​អស់​គ្នា៖

#១

#២

#៣

#៤

#៥

Lyudmila Pavlichenko

#៦

#៧

#៨

#៩

#១០

#១១

#១២

#១៣

#១៤

#១៥

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់