- 2017-04-26 01:07:41
- ព័ត៌មាន
មកមើលកន្លែងរស់នៅសម្ងាត់ដ៏ប្រណិត របស់ គីម ជុងអ៊ុន កម្របានឃើញបំផុត!
- 2017-04-26 01:07:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលកន្លែងរស់នៅសម្ងាត់ដ៏ប្រណិត របស់ គីម ជុងអ៊ុន កម្របានឃើញបំផុត!
ចន្លោះមិនឃើញ
បើទោះបីជាពលរដ្ឋកូរ៉េខាងជើង រស់នៅមានការលំបាក ប៉ុន្តែមេដឹកនាំរបស់ពួកគេ បានរស់នៅជាមួយជីវិតដ៏ប្រណិតមិនគួរឲ្យជឿ។
មេដឹកនាំកូរ៉េខាងជើងរូបនេះ ត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់រាប់លានដុល្លារ លើទំនិញម៉ាកយីហោល្បីៗ នាឡិកា ស្រា និង រថយន្តប្រណិត ដែលផលិតនៅក្នុងប្រទេសជប៉ុន និងចិន។
រឿងរ៉ាវនៃកន្លែងរស់នៅដ៏ប្រណីតរបស់ គីម ជុងអ៊ុន ត្រូវបាននិយាយចេញពីមាត់មួយទៅមាត់មួយ ប៉ុន្តែឥឡូវនេះ រូបភាពពីផ្កាយរណប Google Earth បានបង្ហាញឲ្យឃើញ ពីរបៀបរស់នៅយ៉ាងសម្ងាត់របស់មេដឹកនាំផ្ដាច់ការរូបនេះ។
ជាមួយគ្នានេះដែរ លោក គីម ជុងអ៊ុន ថែមទាំងមានវិឡាដ៏ប្រណិត បូករួមទាំងទូកសម្រាប់ជិះលេងកម្សាន្ត និង ម៉ូតូជិះលើទឹកផងដែរ។ មិនតែប៉ុណ្ណោះ ផ្លូវដែក ផ្លូវយន្តហោះ និង កីឡដ្ឋានឯកជនមួយ ក៏បានបង្ហាញឲ្យឃើញតាមរយៈរូបភាពនោះដែរ៕
ចង់ដឹងយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖