- 2017-09-27 03:01:44
- ព័ត៌មាន
ទីក្រុងអាស៊ាន៣ ជាប់ជាគោលដៅទេសចរណ៍ ពេញនិយមបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៧
- 2017-09-27 03:01:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងអាស៊ាន៣ ជាប់ជាគោលដៅទេសចរណ៍ ពេញនិយមបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៧
ចន្លោះមិនឃើញ
រយៈពេល ២ ឆ្នាំជាប់ៗគ្នាហើយ ដែលទីក្រុងបាងកក បានជាប់ឈ្មោះជាទីក្រុង និងគោលដៅទេសចរណ៍ពេញនិយមបំផុតលើពិភពលោក សម្រាប់អ្នកដំណើរអន្តរជាតិ។
បើយោងតាមរបាយការណ៍ Global Destination Cities Index ប្រចាំឆ្នាំ២០១៧ របស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Mastercard បានឲ្យដឹងថា រាជធានីរបស់ប្រទេសថៃមួយនេះ ត្រូវបានគេរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ២០,១៩ លាននាក់ នៅក្នុងឆ្នាំនេះ។
របាយការណ៍ខាងលើ បានមើលទៅលើបរិមាណភ្ញៀវទេសចរ និងការចំណាយ នៃទីក្រុងដែលជាកំពូលគោលដៅទេសចរណ៍ សរុបចំនួន ១៣២ ទីក្រុង៕
ខាងក្រោមនេះគឺជាទីក្រុងអាស៊ានទាំង ៣ ដែលជាប់ជាគោលដៅទេសចរណ៍ ពេញនិយមបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៧៖
#១ ទីក្រុងបាងកក ប្រទេសថៃ ៖ មានភ្ញៀវទេសចរណ៍ចំនួន ១៩,៤១ លាននាក់ នៅក្នុងឆ្នាំ២០១៦ និងរំពឹង ២០,១៩ លាននាក់ សម្រាប់ឆ្នាំ២០១៧។
#២ ទីក្រុងសាំងហ្គាពួរ ៖ មានភ្ញៀវទេសចរណ៍ចំនួន ១៣,១១ លាននាក់ នៅក្នុងឆ្នាំ២០១៦ និងរំពឹង ១៣,៤៥ លាននាក់ សម្រាប់ឆ្នាំ២០១៧។
#៣ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៖ មានភ្ញៀវទេសចរណ៍ចំនួន ១១,២៨ លាននាក់ នៅក្នុងឆ្នាំ២០១៦ និងរំពឹង ១២,០៨ លាននាក់ សម្រាប់ឆ្នាំ២០១៧៕
ចុចអាន៖