- 2017-11-14 02:01:18
- ព័ត៌មាន
រកឃើញកន្លែងញ៉ាំឆ្ងាញ់ៗ៥កន្លែងនៅភ្នំពេញ អស់មិនប៉ុន្មានលុយចង់ប្រេះឡេវ
- 2017-11-14 02:01:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកន្លែងញ៉ាំឆ្ងាញ់ៗ៥កន្លែងនៅភ្នំពេញ អស់មិនប៉ុន្មានលុយចង់ប្រេះឡេវ
ចន្លោះមិនឃើញ
គ្រប់ពេលឲ្យតែនឹកឃ្លានអីញ៉ាំមិនថា ចេញពីធ្វើការ ចេញពីរៀន ឫថ្ងៃចុងសប្ដាហ៍ ចង់ទៅញ៉ាំម្នាក់ឯង ឫជាក្រុម គឺតែងសួរគ្នាទៅញ៉ាំអី ញ៉ាំកន្លែងណា? ហើយតែងឆ្លើយថា ញ៉ាំអីក៏បាន ទម្រាំរកនឹកឃើញចង់វិលវល់អស់ហើយ។ ថ្ងៃនេះបង Sabay សូមនាំប្រិយមិត្តទៅស្គាល់កន្លែងញ៉ាំអីឆ្ងាញ់ៗ ទោះបីមិនមែនអាហារក្នុងហាងទំនើបមែនតែរសជាតិឆ្ងាញ់មិនណយដែរ មិនត្រឹមប៉ុណ្ណោះតម្លៃធូរ អស់តែត្រឹម២ម៉ឺនហូបតឹងពោះង៉ាងបាត់។
១. សាច់ចង្កាក់ក្ដៅៗហុយៗនៅផ្សារតាប៉ាង
បើប្រិយមិត្តជិះទៅផ្សារតាប៉ាងកាច់ជ្រុងច្រកឌឿងហែម ប្រាកដជាឈ្ងុយចេញពីសាច់ចង្កាក់គ្រប់មុខ មកប៉ះនឹងច្រមុះតែម្ដង។ បើនិយាយពីរសជាតិវិញកោះឆ្ងាញ់មិនធម្មតាដែរ សាច់ចង្កាក់ក្ដៅៗយកស្រង់ចេញពីឆ្នាំងភ្លាមៗ យកទៅជ្រលក់ជាមួយទឹកសៀង និយាយពីថា ឆ្ងាញ់អត់ចង់លេបតែម្ដង។ ចំពោះតម្លៃវិញធូរថ្លៃបំផុត ១ចង្កាក់ត្រឹមតែ ១ ៥០០រៀលប៉ុណ្ណោះ។
២. ជង្រុកអាហារឆ្ងាញ់ៗនៅផ្សារធំថ្មី
អាហារឆ្ងាញ់ៗជាច្រើនមុខបានលក់ហូរហែនៅក្នុងផ្សារធំថ្មីឲ្យតែបានទៅម្តងៗ ចង់វិលមុខដោយសារសំបូរអីញ៉ាំពេកមិនដឹងញ៉ាំអីទុកអី បើពិបាករកនឹកអីញ៉ាំចូលទៅឡុកក្នុងផ្សារថ្មីម្ដងទៅ ។អាហារឆ្ងាញ់ជាច្រើនមុខដូចជា មឹកអាំង បង្កងអាំង ភ្លៅមាន់អាំង កោះមាន់អាំង មានតម្លៃចាប់ពី១ម៉ឺនរៀលឡើងទៅ។ ក្រៅពីនោះមានដូចជា សាច់គោអាំងនំប៉័ង សាច់ជន្លួញ មួយចង្កាក់តែ ២ ០០០រៀលទេ និងកំពឹសចៀន បង្គាចៀនជាមួយម្សៅបំពងមួយបន្ទះចាប់ពី ៣ ០០០រៀលឡើងទៅ។ ដូច្នេះបើសិនរកនឹកអីញ៉ាំមិនឃើញទេ ទៅផ្សារធំថ្មីទៅមិនខកបំណងទេ។
៣. មីស៊ុបនៅសាលាបឋមទួលទំពូង
ចាប់ផ្ដើមលក់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្នមីស៊ុប អ្នកស្រី ដាវី នៅតែល្បីខ្លាំងមានអ្នកខ្លះហូបតាំងពីនៅរៀនសាលាបឋមទួលទំពូង រហូតមានការងារតំណែងធំក៏នៅតែទៅរកមីស៊ុបរបស់អ្នកស្រីហូបដដែល។ មិនត្រឹមតែលក់សម្រាប់សិស្សសាលាប៉ុណ្ណោះទេ តែសូម្បីអ្នកដំណើរ អ្នកធ្វើការ ទាំងរដ្ឋ និងឯកជន ភ្លូកទឹកភ្លូកដី រហូតរកតែអ្នកលក់ដាក់មិនទាន់ផង។
ចំពោះតម្លៃវិញមួយចានត្រឹមតែ ៣ ០០០ រៀលប៉ុណ្ណោះ តែបើថែមប្រហិត គឺ ៤ ០០០រៀល។
៤. ប្រហិតចៀនរាត្រីនៅទឹកល្អក់២
ធ្លាប់ទេនឹកឃើញឃ្លានអីញ៉ាំទាំងកណ្ដាលយប់ ហើយមិនដឹងទៅញ៉ាំកន្លែងណា? ហើយសំខាន់មិនដឹងមានអីញ៉ាំទៀត។ ថ្ងៃនេះសូមណែនាំប្រិយមិត្តទៅស្គាល់ប្រហិតចៀនរាត្រី មានលក់ចាប់ពីម៉ោង១០យប់ដល់ម៉ោង៣ទៀបភ្លឺឯណោះ និយាយពីរសជាតិវិញឆ្ងាញ់កប់តែម្ដង។ នៅទីនោះថ្វីត្បិតតែកន្លែងអង្គុយនៅចិញ្ចើមផ្លូវមែនពិត តែមានប្រហិតស្ទើរគ្រប់មុខឲ្យអ្នករើសញ៉ាំតាមចូលចិត្ត ជាពិសេសបើបានទៅគឺកុំភ្លេចសាករសជាតិប្រហិតបន្លែចៀននិងគាវដែលខ្ចប់ភ្លាមៗមានរសជាតិឆ្ងាញ់។
អ៊ីចឹងបើឃ្លានប្រហិតចៀនកណ្តាលយប់អីលើកក្រោយអាចសាកល្បងញ៉ាំប្រហិតនៅមុខសង្កាត់ទឹកល្អក់ទី២នេះម្ដង។
៥. នំបញ្ចុកម៉ាក់យាយនៅវត្តបុទម
បើនិយាយពីនំបញ្ចុកវិញមិនខ្វះលក់ទេ នៅភ្នំពេញ តែបើនិយាយពីរសជាតិអាចខុសគ្នា មិនប្រាកដថា សុទ្ធតែឆ្ងាញ់នោះទេ។ តែបើនំបញ្ចុកម៉ាក់យាយនៅវត្តបុទមនិយាយពីថារសជាតិឆ្ងាញ់នោះឆ្ងាញ់ ហូបមួយចានចង់ថែមមួយចានទៀត ដោយសាររសជាតិសម្លស៊ីគ្នាខ្លាំងជាមួយនំ មានទាំងសម្លប្រហើរបង់ប្រហុកឈ្ងុយៗ សម្លណាំយ៉ាសាច់ត្រីខាំអន្ធិល សម្លការីបងខ្ទិះដូងរម្ងាស់ជាមួយមាន់ស្រែពណ៌ក្រហមឆ្អៅញេញម្ទេសហឹរៗទៀរតនោះ និយាយថាឆ្ងាញ់រកនិយាយមិនត្រូវ។
ចំណេកទីតាំងវិញមិនមិនពិបាករកទេ នៅផ្លូវ២៦៤ ទុលមុខរបងវត្តបុទុមវត្តី បើកលក់ចាប់ពីម៉ោង ២ថ្ងៃត្រង់ទៅ៕
ចុចអាន៖