• 2017-11-16 02:37:54
  • ព័ត៌មាន

ទីក្រុងអណ្តែតទឹក ដំបូងបង្អស់លើលោក នឹងត្រូវសាងសង់ឆាប់ៗ ហើយនេះជារូបរាងរបស់វា!

  • 2017-11-16 02:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនិត​នៃ​ការ​បង្កើត​ទីក្រុង​អណ្ដែត​ទឹក ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​រឿង​ប្រលោម​លោក ឬ​រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​ការ​ពិត នៅ​ត្រឹម​ឆ្នាំ២០២០ ខាង​មុខ​នេះ។

វិទ្យាស្ថាន Seasteading Institute ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង San Francisco សហរដ្ឋអាមេរិក បាន​បង្កើត​គំនិត​នេះ ចាប់តាំង​ពី​ការ​បង្កើត​គ្រឹះស្ថាន នៅ​ក្នុង​ឆ្នាំ២០០៨ មក​ម្ល៉េះ ហើយ​វា​បាន​ឈាន​ដល់​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​ប៉ូលីណេស៊ី (French Polynesia) ដើម្បី​ចាប់ផ្ដើម​ការ​សាកល្បង​នៅ​ក្នុង​ដែនទឹក​របស់​ខ្លួន​ទៀត​ផង។

លោក Joe Quirk នាយក​វិទ្យាស្ថាន Seasteading Institute បាន​ប្រាប់​សារព័ត៌មាន New York Times ឲ្យ​ដឹង​ថា «ប្រសិន​បើ​អ្នក​អាច​មាន​ទីក្រុង​អណ្ដែត​ទឹក នោះ​វា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ចាប់ផ្ដើម​ដំបូង​គេ​បង្អស់។ យើង​អាច​បង្កើត​អ្វី​ថ្មី​ដ៏​សម្បូរ​បែប សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​របស់​យើង»។

គួរ​បញ្ជាក់​ថា ទីក្រុង​អណ្ដែត​ទឹក​នោះ នឹង​មាន​រចនាសម្ព័ន្ធ​ជា​ច្រើន រាប់​បញ្ចូល​ទាំង ផ្ទះ សណ្ឋាគារ ការិយាល័យ និង ភោជនីយដ្ឋាន ជាដើម ខណៈ​ក្រុម​វិស្វករ និង​ស្ថាបត្យករ បាន​ទៅ​មើល​ទីតាំង សម្រាប់​គម្រោង​មួយ​នេះ​រួច​ទៅ​ហើយ។

យ៉ាងណាមិញ លោក Quirk បាន​អះអាង​ថា ការ​សាងសង់​អគារ​នៅ​លើ​ដែន​សមុទ្រ​នេះ នឹង​ចំណាយ​អស់​ប្រហែល ១៦៧លាន​ដុល្លារ ខណៈ​វិទ្យាសាស្ត្រ Seasteading Institute បាន​ទទួល​ទុន​ជំនួយ (seed funding) ពី​ស្ថាបនិក​របស់​ក្រុមហ៊ុន PayPal លោក Peter Thiel រួច​ទៅ​ហើយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ចុច​អាន៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់