• 2018-02-01 04:17:30
  • ព័ត៌មាន

រឿង​ធំៗ ធ្វើ​ឲ្យ​កក្រើក​ពេញប្រទេស​ នៅ​អំឡុង​ខែ មករា ២០១៨

  • 2018-02-01 04:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- បង្ក្រាប​ទីតាំង​រាំ​​អាសអាភាស​របស់​ជនបរទេស ១​កន្លែង ​នៅ​ក្រុង​សៀមរាប

- ករណី​ពុល​ត្រី​ក្រពត នៅ​ខេត្ត​កោះកុង មាន​អ្នក​ស្លាប់​ និង​ពុល​ច្រើន​នាក់

- ការ​បាញ់​សម្លាប់​មន្ត្រី​បរិស្ថាន ប៉េអឹម និង​មន្ត្រី​អង្គការ ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន នៅ​មណ្ឌល​គីរី

- នាំ​គ្នា​ផ្អើល​មើល​ច័ន្ទគ្រាស ឬ រាស៊ូចាប់​ច័ន្ទ នារាត្រី​បុណ្យ​មាឃបូជា

- បង្ក្រាប​ទីតាំង​រាំ​​អាសអាភាស​របស់​ជនបរទេស ១​កន្លែង ​នៅ​ក្រុង​សៀមរាប

​កាល​ពីថ្ងៃទី​២៥ ​ខែមករា ​ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជន បាន​ចុះ​បង្ក្រាប​ករណី​រូបភាព និង​សម្ភារ​អាសអាភាស​ ១កន្លែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

រូបភាព​ដែល​បាន​ចែកចាយតៗ គ្នា​នៅ​លើ​បណ្ដាញសង្គម

​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​​ខាងលើ​នេះ បាន​ប្រមូល​ភ្ញៀវ​ទេសចរ​ ចំនួន ៧៧​នាក់ ស្រី​ ៣៦​នាក់ និង​ក្រុម​អ្នក​រៀបចំ​ចំនួន​ ១០​នាក់ (​ជនសង្ស័យ​) ដែល​កំពុង​ច្រៀង​រាំ​ជា​របៀប​អាសអាភាស ។ ក្នុង​នោះ​ ភ្ញៀវ​ចំនួន ​៧៧​នាក់ បាន​នាំ​ទៅដល់​ស្នងការដ្ឋាន​ធ្វើការ​អប់រំ​ រួច​ឲ្យ​គាត់​ត្រឡប់​ទៅវិញ ។

​ជនសង្ស័យ​ទាំង​ ១០​នាក់​នេះ ​ត្រូវ​បាន​ឃាត់​ខ្លួន​តាម​បញ្ជា ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្ត​សៀមរាប ។ ក្នុង​ករណី​នេះ​ កម្លាំង​ជំនាញ​​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត ​ចាត់ការ​តាម​នីតិវិធី ៕

- ករណី​ពុល​ត្រី​ក្រពត នៅ​ខេត្ត​កោះកុង មាន​អ្នក​ស្លាប់​ និង​ពុល​ច្រើន​នាក់

ក្រោយ​មាន​ករណី​ពុល​ត្រី​ក្រពត​នៅ​ខេត្ត​កោះកុង​ បណ្ដាល​ឲ្យ​មនុស្ស​ពុល​ ១០នាក់ (​១នាក់ស្លាប់) ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ត្រី​ក្រពត​ ៣ប្រភេទ ក្នុង​ចំណោម​១០​ប្រភេទ។ ត្រី​ ៣ប្រភេទ​ ដែល​មាន​សារធាតុ​ពុល​នោះ​រួមមាន Tetraodon Cochinchinensis, Monotrete leiurus និង Tetraodom fluviatillis ។

ក្រសួង​សុខាភិបាល បន្ត​ថា រោគសញ្ញា នឹង​ចាប់ផ្ដើម​កើតមាន​ក្នុង​រយៈពេល​ ២០​នាទី ទៅ ២​ម៉ោង​បន្ទាប់​ពី​បាន​បរិភោគ​ត្រី​បែបនេះ។ រោគ​សញ្ញា​រួមមាន រមាស់​ចាក់ៗ​នៅ​បបូរ​មាត់ និង​មាត់ បន្ទាប់​មក​មាន​អាការៈ ឈឺក្បាល វិលមុខ រមាស់​ចាក់ៗ​នៅ​ចុង​អវយវៈ មាន​ការ​ពិបាក​និយាយ បាត់​លំនឹង​ដង​ខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុង​ដៃចុង​ជើង ក្អួត រាគ ល្ហិតល្ហៃ រឹង​ថ្គាម ឬ​អាច​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង។

ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​បញ្ជូន​អ្នក​ពុល​ត្រី​នោះ​ភ្លាមៗ ទៅកាន់​មណ្ឌល​សុខភាព និងឬ​មន្ទីរពេទ្យ​ដែល​នៅជិត​បំផុត។ លោក​អ្នក​​ក៏អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ​ទាន់ហេតុ​ការណ៍ ១១៥ ដោយ​ឥតគិតថ្លៃផងដែរ ​ក្នុង​ពេល​ជួប​​ករណី​នេះ៕

- ការ​បាញ់​សម្លាប់​មន្ត្រី​បរិស្ថាន ប៉េអឹម និង​មន្ត្រី​អង្គការ ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន នៅ​មណ្ឌល​គីរី

ករណី​មួយ​ទៀត​កក្រើក​នៅ​ចុង​ខែ មករា ២០១៨​នេះ ដែរ គឺ​មាន​ការបាញ់​ប្រហារ​មក​លើ​មន្រ្តី​បរិស្ថាន ប៉េអឹម និង មន្ត្រី​អង្គការ​អភិរក្ស​សត្វព្រៃ​ម្នាក់ ក្នុង​ព្រៃ​ជ្រៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៨។ ភ្លាមៗ​នៃ​ថ្ងៃ​កើត​ហេតុ នាយ​ឧត្ដម​សេនីយ៍ សៅ សុខា ចេញ​បញ្ជា​ជា​បន្ទាន់​ឲ្យកម្លាំង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ ចុះ​ពិនិត្យ​ករណី​ផ្ទុះ​អាវុធ នៅ​ចំណុច​ខាង​លើ។

ជនរងគ្រោះ ជា​មន្ត្រី​បរិស្ថាន ប៉េអឹម និង​មន្ត្រី​អង្គការ​ចំនួន ៣នាក់ ដែលត្រូវបានបាញ់សម្លាប់

រហូត​មក​ដល់​ថ្ងៃ​ទី ៣១ ខែ​មករា ក្រុម​ការងារ​ថ្នាក់​ជាតិ នៃ​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ បាន​កំណត់​មុខ​សញ្ញា ជន​សង្ស័យ​ចំនួន ០៣​នាក់ (ទាហាន ២នាក់ និង​ជន​ស៊ីវិល​ម្នាក់) និង​នាំ យក​មក​សាកសួរ​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធហត្ថ មន្ត្រី​បរិស្ថាន និង​បុគ្គលិក​អង្គការ​អភិរក្ស​សត្វព្រៃ​ម្នាក់។

ការ​បាញ់​សម្លាប់​មន្ត្រី​បរិស្ថាន ប៉េអឹម និង​មន្ត្រី​អង្គការ គឺ​បន្ទាប់​ពី​ក្រុម​ជន​រងគ្រោះ​ទាំងនេះ បាន​ចុះ​ទប់ស្កាត់​ក្រុម​ជនជាតិ​វៀតណាម ដែល​កាប់​ឈើ​ខុសច្បាប់​នៅ​ព្រំដែន​ក្បែរ​តំបន់​អូរហ៊ុច៕

- នាំ​គ្នា​ផ្អើល​មើល​ច័ន្ទគ្រាស ឬ រាស៊ូចាប់​ច័ន្ទ នារាត្រី​បុណ្យ​មាឃបូជា

ក្រោយ​ពី​មាន​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត រាជធានី បាន​បបួល​គ្នា​មើល​ ច័ន្ទគ្រាស ឬ រាហ៊ូចាប់ច័ន្ទ នារាត្រី​​ ថ្ងៃ​មាឃបូជា ទី​៣១ ខែមករា ២០១៨។

ក្រោយ​ពី​បាន​មើល​ច័ន្ទគ្រាស​ហើយ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក បាន​បង្ហោះរូប​ ដោយ​ភ្ជាប់​ឃ្លា​ផ្សេង​គ្នា ជាពិសេស​ថា បាតុភូតចន្ទ​គ្រាស​ដ៏កម្រ​​បាន​ឃើញ ឬ​ ដែល​គេ​ហៅថា ព្រះ​ចន្ទ​ពណ៌​ខៀវ (Blue Moon) ដែលជា​បាតុភូត មិនដែល​កើតឡើង​ឡើយ​ ក្នុង​រយៈពេល​ច្រើនជាង ១៥០​ឆ្នាំ​មកនេះ​៕

ចុចអាន៖ កុំភ្លេចណា! ស្អែករង់ចាំមើលព្រះចន្ទពេញវង់ Super Blue Blood Moon កម្រកើតមានបំផុត

ចុចអាន៖ ១២ សន្លឹក ថតព្រះចន្ទ Super Blue Blood Moon ស្អាតបំផុតជុំវិញពិភពលោក

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់