- 2018-02-14 11:36:00
- ព័ត៌មាន
៨ចំណុច ឲ្យសញ្ញាថា អ្នកស្ថិតក្នុងរ៉ាដាស្នេហារបស់គេហើយ!
- 2018-02-14 11:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ចំណុច ឲ្យសញ្ញាថា អ្នកស្ថិតក្នុងរ៉ាដាស្នេហារបស់គេហើយ!
ចន្លោះមិនឃើញ
នៅពេលអ្នកទទួលបានបាច់ផ្កាយ៉ាងធំ ឬគ្រឿងអលង្ការ ពីនរណាម្នាក់ នោះអ្នកតែងគិតថា បុរសម្នាក់នោះពិតជាស្រលាញ់ និងប្រាកដប្រជាជាមួយអ្នក ព្រោះនៅក្នុងខ្សែភាពយន្តគេធ្វើដូច្នេះ។ ជាងនេះទៅទៀត នៅពេលដែលអ្នកមិនទទួលបានរបស់ទាំងនោះ នៅថ្ងៃពិសេសទេ នោះអ្នកតែងខកចិត្ត ហើយគិតថាបុរសម្នាក់នោះ មិនបានស្រលាញ់អ្នកទេ។
ទោះជាយ៉ាងណា តាមការស្រាវជ្រាវរបស់ Bright Side បានឲ្យដឹងថា ការបង្ហាញសេចក្ដីស្រលាញ់របស់បុរសមិនស្ថិតនៅលើតែអំណោយទាំងនោះទេ តែវាស្ដែងតាមកាយវិការប្រចាំថ្ងៃតែម្ដង។ ដូច្នេះ បើបុរសណាម្នាក់សម្ដែងកាយវិការទាំង៨យ៉ាងខាងក្រោមចំពោះអ្នក នោះអ្នកទទួលយកគេទៅ គឺពិតជាមិនខុសនោះទេ។
៨. គេតែងតែស្ដាប់អ្នកច្រើនជាងនិយាយអួតអាង
បុរសភាគច្រើនតែងនិយាយអូតពីខ្លួនឯង និងភាពជោគជ័យរបស់ខ្លួន។ ចំណែកបុរសដែលស្រលាញ់អ្នកពិតប្រាកដ គេតែងយកចិត្តទុកដាក់ស្ដាប់ និងស្វែងយល់ពីមនុស្សដែលគាត់ស្រលាញ់ ។
៧. គេយកចិត្តទុកដាក់នឹងមិត្តភក្តិរបស់អ្នក និងគ្រួសាររបស់អ្នក
បុរសដែលស្រលាញ់អ្នក គឺមិនត្រឹមតែយកចិត្តដាក់ចំពោះអ្នកប៉ុណ្ណោះទេ តែក៏មើលថែមិត្ត និងក្រុមគ្រួសារអ្នក ដូចគ្រួសាររបស់គេដែរ។
៦. គេមិនដែលបដិសេធការបញ្ចេញយោបល់របស់អ្នកក្នុងការពិភាក្សា ឬសន្ទនាណាមួយនោះទេ
បុរសដែលស្រលាញ់អ្នកពិតប្រាកដ គេមិនដែលយល់ថាគំនិតយោបល់របស់អ្នកអន់ ឬខ្សោយជាងគេនោះទេ។ គឺតែងគោរព និងឲ្យតម្លៃអ្នកស្មើនឹងខ្លួនគេដែរ។
៥. គាត់តែងមានមោទនភាពនឹងភាពជោគជ័យរបស់អ្នក ហើយតែងអូតប្រាប់អ្នកដទៃពីវា
ជាធម្មតា បុរសមិនចូលចិត្តការដែលស្ត្រីមានភាពជោគជ័យជាងខ្លួននោះទេ។ យ៉ាងណាមិញ ចំពោះអ្នកដែលស្រលាញ់អ្នកពិតប្រាកដ គេមិនគិតដូច្នោះទេ។ តែគេបែរជាមានមោទនភាព និងសប្បាយចិត្តនឹងភាពជោគជ័យរបស់អ្នកទៅវិញ។
៤. គេតែងថ្លែងអំណរគុណចំពោះអ្នកដែលដើរចូលមកជីវិតរបស់គាត់ និងតែងលើកទឹកចិត្តអ្នកគ្រប់ពេលវេលា។
នៅពេលដែលអ្នកនៅជាមួយបុរសដែលស្រលាញ់អ្នកពិតប្រាកដ នោះអ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សពិសេស និងសំខាន់។ ទោះបីជាអ្នកបានរៀបការជាមួយគ្នាបានច្រើនឆ្នាំហើយក៏ដោយ ស្វាមីរបស់អ្នកមិនដែលព្រងើយកន្ដើយនឹងអ្នកឡើយ។
៣. គេសុខចិត្តលះបង់សេចក្ដីសុខទៅឲ្យអ្នក ទោះជាអ្នកមិនបានសុំ នៅក្នុងទំនាក់ទំនងស្នេហា គឺទាមទារឲ្យមានការចេះអត់អោនឲ្យគ្នាទៅវិញទៅមកក៏ដោយ។ នៅពេលដែលបុរសណាម្នាក់ស្រលាញ់អ្នក នោះគេមិនខ្វល់ពីខ្លួនឯងទេ ពោលគឺគេសប្បាយចិត្តនៅពេលដែលមនុស្សគេស្រលាញ់សប្បាយចិត្ត។ ដូច្នេះ ពិតណាស់ គេហ៊ានលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សខ្លួនស្រលាញ់។
២. គាត់គោរព និងទទួលយកយោបល់របស់អ្នក ទោះជាគំនិតនោះផ្ទុយពីគេក៏ដោយ។
ទោះជាបុរសម្នាក់នោះជាមនុស្សចចេសរ៉ឹងរូសយ៉ាងណាក៏ដោយ តែនៅពេលគាត់ជួបមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដ នោះចរិតរបស់គាត់ក៏ផ្លាស់ប្ដូរ។ គេបែរជាព្រមស្ដាប់ និងព្រមទទួលគំនិតរបស់អ្នកដែលគេស្រលាញ់ ទោះជាគំនិតនោះផ្ទុយគ្នាក៏ដោយ។
១. អ្នកគឺជាមនុស្សសំខាន់របស់គេជានិច្ច
បុរសដែលស្រលាញ់អ្នកពិតប្រាកដ គឺតែងសម្រេចចិត្តដោយគិតគូរដល់អ្នកជានិច្ច។ គេមិនត្រឹមតែចង់នៅជាមួយអ្នកត្រឹមតែពេលបច្ចុប្បន្ននោះទេ តែគាត់គិតគូរដល់អនាគតអ្នកទាំងពីរទៀតផង៕