
- 2018-02-19 06:18:18
- ព័ត៌មាន
ក្ដៅៗ ឧកញ៉ា ម៉ុង ឫទ្ធី ទម្លាយរឿងស្លុតចិត្តជាង២០ឆ្នាំមុន ចាំមិនភ្លេចដល់រាល់ថ្ងៃ
- 2018-02-19 06:18:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ ឧកញ៉ា ម៉ុង ឫទ្ធី ទម្លាយរឿងស្លុតចិត្តជាង២០ឆ្នាំមុន ចាំមិនភ្លេចដល់រាល់ថ្ងៃ
ចន្លោះមិនឃើញ
ប៉ុន្មាន៣ម៉ោងមុននេះ ឯកឧត្ដមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារមួយរៀបរាប់យ៉ាងវាយអន្លាយ ពីរឿងចាញ់បោកសេវាធានារ៉ាប់រងកាលពីជាង២០ឆ្នាំមុន ធ្វើឲ្យលោករាងចាលរហូតមកដល់បច្ចុប្បន្នលែងជឿសេវានេះទៀត។
ក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម ឧកញ៉ា ម៉ុង ឫទ្ធី រៀបរាប់ថា នៅដើមទសវត្សរ៍ឆ្នាំ៩០ លោកតែងតែទិញរថយន្តមកពីប្រទេសជប៉ុន ជួលនាវាសិង្ហបុរីដឹកជញ្ជួនយកមកប្រទេសកម្ពុជា។ កាលនោះនៅមិនទាន់មានកុងទឺន័រនៅឡើយទេ ជារៀងរាល់ជើង លោកឧកញ៉ាតែងតែទិញធានារ៉ាប់រង( Insurance ) មិនដែលខកខានមួយជើងណាឡើយ ហើយក៏មិនដែលមានជួបឧប្បត្តិហេតុអ្វីដែរ។
ក្រោយមកនៅក្នុងអំឡុងឆ្នាំ១៩៩២ លោកឧកញ៉ា បានទិញរថយន្តចំនួន៤៨គ្រឿង ប៉ុន្តែនាវានោះមិនអាចដាក់ចូលក្នុងឃ្លុបអស់ក៏សម្រេចចិត្តដាក់នៅខាងលើឃ្លុបចំនួន១២គ្រឿង ពេលនាវាចេញដំណើរមកដល់កណ្ដាលសមុទ្រអន្តរជាតិ ក៏ស្រាប់តែជួបនឹងខ្យល់ព្យុះបោកបក់ ធ្វើឲ្យខូចខាតរថយន្តទាំង១២គ្រឿងនេះគ្មានសល់។ នៅក្នុងសារដដែលនោះ ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបានទៅតវ៉ាទាមទារឲ្យ Insurance សងការខូចខាតវាឆ្លើយថា អ្នកឯងទិញធានារ៉ាប់រងកប៉ាល់លិចទេ នេះកប៉ាល់មានទាន់លិចឯណាមានអីដែលវាត្រូវសង វាឲ្យខ្ញុំអានល័ក្ខខ័ណ្ឌអក្សរតូចៗនៅខាងក្រោយខ្នងលិខិតធានា»។
ចាប់តាំងពីពេលនោះ ឧកញ៉ាល្បីខាងមុខជំនួយកសិឧស្សាហកម្ម ក៏ឈប់ជឿលើសេវាធានារ៉ាប់រងរហូតមកដល់បច្ចុប្បន្ន។ ជាពិសេសលោកឧកញ៉ា ផ្ដាំឲ្យយុវជនជំនាន់ក្រោយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងមុខជំនួញ៕