- 2018-03-09 03:54:15
- ព័ត៌មាន
"៧ យ៉ាងមានតម្លៃជាងលុយ" អានហើយគួរ Share បន្តទៅមនុស្សជាទីស្រលាញ់
- 2018-03-09 03:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"៧ យ៉ាងមានតម្លៃជាងលុយ" អានហើយគួរ Share បន្តទៅមនុស្សជាទីស្រលាញ់
ចន្លោះមិនឃើញ
នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។
ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។
ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។
កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារាអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។
កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។
ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។
បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភ័ក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី ២កែវ។
១) រឿង ៣ យ៉ាងដែលគួរភ្លេច៖
រឿងអាយុ
រឿងដែលកន្លងហួស
រឿងដែលនាំទុក្ខដល់អ្នកដទៃ
២) ៤ យ៉ាងដែលត្រូវមាន ៖
មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
មានមិត្តដែលយល់ចិត្ត
មានការមានងារធ្វើ
មានផ្ទះ
៣) ៦ យ៉ាងដែលមិនគួរធ្វើ៖
ឃ្លានហើយតែមិនញ៉ាំ
ស្រេកទឹកតែមិនផឹកទឹក
ងងុយហើយតែមិនព្រមគេង
ហត់ហើយតែមិនសម្រាក
ឈឺហើយតែមិនព្យាបាល
ចាស់ហើយទើបស្ដាយក្រោយ
កំហឹង ធ្វើឲ្យបេះដូងធ្វើការធ្ងន់**
ក្ដីស្រឡាញ់ ធ្វើឲ្យបេះដូងធ្វើការល្អ
អំពើល្អ ធ្វើឲ្យបេះដូងស្រស់បំព្រង
អំពើល្ងង់ ធ្វើឲ្យខាតបង់អាសា
៤) ៧ យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ
ការដែលបានកើតជាមនុស្ស
ការបានយល់ពីសាសនា
ការមានកល្យាណមិត្ត
ការមានភាពសុចរិតជានិស្ស័យ
ការមានចិត្តមិនឫស្យា
ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”
៥) ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖
សុខភាពកាយ
សុខភាពចិត្ត
៦) ទុក្ខ ៣ យ៉ាង៖
លះបង់មិនបាន
ចាញ់គេមិនបាន
លែងអ្វីមួយមិនបាន
៧) ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង៖
រាងកាយ
ចំណេះដឹង
ក្ដីស្រមៃ
ទស្សនគតិ
ភាពជឿជាក់
ភាពក្លាហាន
ចុចអាន៖