• 2018-05-10 02:07:06
  • ព័ត៌មាន

ទ្រាំលែងបាន! អ៊ីរ៉ង់ បាញ់​រ៉ុក្កែត ២០គ្រាប់ដាក់អ៊ីស្រាអែល ជាការសងសឹក

  • 2018-05-10 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ុក្កែត​ចំនួន ២០​គ្រាប់​ត្រូវ​បាន​រាយការណ៍​ថា បាន​បាញ់​ចេញ​ពី​ស៊ីរី​ដោយ​ទាហាន​អ៊ីរ៉ង់ សំដៅ​រក​ទីតាំង​ទាហាន​ជួរ​មុខ​របស់ អ៊ីស្រាអែល​នៅ​តំបន់ Golan Heights កាល​ពី​យប់​មិញ។

យោង​តាម​អ្នក​នាំ​ពាក្យ​កម្លាំង​ការពារ​អ៊ីស្រាអែល ឲ្យ​ដឹង​ថា "នៅ​វេលា​ម៉ោង ១២:១០នាទី រំលង​អាធ្រាត្រ យោធា​របស់​អ៊ីរ៉ង់​បាន​បាញ់​រ៉ុក្កែត​ចំនួន ២០​គ្រាប់​មក​លើ​ទាហាន​អ៊ីស្រាអែល។ ទោះ​យ៉ាង​ណា​ក៏​ដោយ រ៉ុក្កែត​មួយ​ចំនួន​ត្រូវ​បាន​បាញ់​ស្ទាក់​ដោយ​ប្រព័ន្ធ​ការពារ​របស់​អ៊ីស្រាអែល ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ។"

គួរ​រំលឹក​ថា កាល​ពី​ម្សិល​មិញ​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ដោយ​មីស៊ីល​ជា​ច្រើន​គ្រាប់​សំដៅ​ឃ្លាំង​ផ្ទុក​អាវុធ​របស់​អ៊ីរ៉ង់​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី Damascus ប្រទេស ស៊ីរី​រហូត​ធ្វើ​ឲ្យ​ទាហាន​អ៊ីរ៉ង់​ចំនួន ៩ នាក់​ស្លាប់​បាត់​បង់​ជីវិត៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់