• 2018-05-12 07:31:12
  • ព័ត៌មាន

សាកល​វិទ្យាល័យ Limkokwing ប្រាប់​ថ្ងៃ​​ចូលរៀន ក្រោយ​​​ប្តូរ​ទីតាំង​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

  • 2018-05-12 07:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកល​វិទ្យាល័យ Limkokwing បាន​បើក​ដំណើរ​ការ​នៅ​ទីតាំង​ថ្មី​លើ​ផ្លូវ​កម្ពុជា​ក្រោម​នេះ ​ចាប់​ពី​ថ្ងៃទី១ ​ឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ចាប់​ផ្ដើម​ចូល​រៀន​​នៅ​ថ្ងៃ​ទី​១៧ ឧសភា ២០១៨ នេះ​ហើយ។ និស្សិត​ដែល​មាន​បំណង​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ Limkokwing អាច​ចាប់​ផ្ដើម​មក​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់​ពី​ពេល​នេះ​រាល់​ម៉ោង​ធ្វើ​ការ​នៅ​អាគារ​ថ្មី​។

លីមកុកវីង គឺ​ជា​សាកល​វិទ្យាល័យ​ដែល​ល្បី​ឈ្មោះ​ក្នុង​ការ​អភិវឌ្ឍ​ទេព​កោសល្យ ជំនាន់​ថ្មី​ បង្កើត ដឹកនាំ និង​បំផុស ដោយ​បណ្ដុះ​បណ្ដាល​និស្សិត​ឲ្យ​ពោរ​ពេញ​ដោយ​ជំនាញ និង​បទ​ពិសោធន៍​បច្ចេកវិទ្យា សម្រាប់​គ្រប់​វិស័យ​ឧស្សាហកម្ម។ កន្លង​មក​​មាន​និស្សិត​ឆ្នើម និង​មាន​ទេពកោសល្យ​ជា​ច្រើន​មក​ពី​គ្រប់​ទិស​ទី​នៃ​កម្ពុជា ក៏​ដូច​ជា​ពី​ប្រទេស​ជិត​ខាង ដូច​ជា ប្រទេស​កូរ៉េ រ៉ុស្សី ចិន វៀតណាម និង​ហ្វីលីពីន​ជា​ដើម៕

ដោយ៖ លីដា

មតិយោបល់
អត្ថបទថ្មី